BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ​ករណី​គ្រឿងញៀន​ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​

កំពង់ចាម ៖ កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​កំពង់ចាម សហការ​ជាមួយ​ជំនាញ​ស្រុក​ស្ទឹង​ត្រង់ បាន​ចុះ​បង្ក្រាប​ដោយ​ប្រើ​វិធាន​រដ្ឋបាល​ចំហ ​ឃាត់​ខ្លួន​ជនសង្ស័យ​១០​នាក់ ដកហូត​វត្ថុតាង​មួយ​ចំនួន។

សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​ជួញដូរ​ថ្នាំញៀន ភ្លាមនោះ​ កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿង​ញៀន​ខេត្ត​កំពង់ចាម សហការ​ជាមួយ​ជំនាញ​ស្រុក​ស្ទឹងត្រង់​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក ជីវ សេង​រស់ ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ចុះ​បង្ក្រាប​ដោយ​ប្រើ​វិធាន​រដ្ឋបាល​ចំហ ​ឃាត់​ខ្លួន​ជនសង្ស័យ១០​នាក់។​

ជនសង្ស័យ​ទាំង១០​នាក់ ៖ ១.​ឈ្មោះ ស្រ៊ន ចាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ជន​ជាតិខ្មែរ​ រស់នៅ​ភូមិ​ព្រែក​សង្កែ​លិច ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​ (​ជា​មុខសញ្ញា​មាន​ដីកា​ និង​ជា​មុខ​សញ្ញា​សេសសល់​ក្នុង​សំណុំរឿង​)​។​ ២.​ឈ្មោះ យ៉េ​ប សារី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​ជនជាតិខ្មែរ​ឥស្លាម ​រស់នៅ​ភូមិ​គីឡូ​៧ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៣.​ឈ្មោះ ឌុល ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ជន​ជាតិខ្មែរ​ រស់នៅ​ភូមិ​ល្វា ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៤.​ឈ្មោះ កែ រាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅ​ភូមិ​ល្វា ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៥.​ឈ្មោះ អែល រ៉ា​ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជន​ជាតិខ្មែរ​ឥស្លាម ​រស់នៅ​ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៦.​ឈ្មោះ កៅ សារី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជន​ជាតិខ្មែរ​ឥស្លាម ​រស់នៅ​ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៧.​ឈ្មោះ នី ហ្សឺ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​​ជាតិខ្មែរ​ឥស្លាម​ រស់នៅ​ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​។ ៨.​ឈ្មោះ សាលី អា​តាំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ឥស្លាម​ រស់នៅ​ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ៩.​ឈ្មោះ ទី ទល់​ឡោះ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ឥស្លាម ​រស់នៅ​ភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ១០.​ឈ្មោះ អ៊ីម រ៉​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ជន​ជាតិខ្មែរ​ឥស្លាម ​រស់នៅ​ភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

ចំណែក​​វត្ថុតាង​ដកហូត​បាន​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០៨​កញ្ចប់ ទូរសព្ទ​ដៃ​១០​គ្រឿង ម៉ូតូ​​០៣​គ្រឿង និង​ជញ្ជីង​អេឡិចត្រូនិក​០១​គ្រឿង​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ជំនាញ​ខេត្ត​កំពង់ចាម បាន​នាំមក​ការិយាល័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​តាម​នីតិ​វិធី៕
​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

សូមចុចអាន ៖ ឆេះ​លំនៅឋាន​មួយ​ខ្នង សង្ស័យ​កូនប្រុស​ម្ចាស់ផ្ទះ​ដុត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114