BREAKING NEWS
Search

CEO មានចរិតជាក់លាក់ទាំងនេះ ទើបការដឹកនាំមានប្រសិទ្ធភាព

ការក្លាយជានាយកប្រតិបត្តិត្រូវការការខិតខំនិងការលះបង់។ តំណែងនេះមិនមែនសម្រាប់ភាពទន់ខ្សោយនៃមនោសញ្ចេតនា និង​អួតក្អេងក្អាងទេ។

លក្ខណៈសម្បត្តិជាច្រើន លើសពីបុគ្គលិកសាមញ្ញ និងManager ដែលនាយកប្រតិបត្តិចាំបាច់ត្រូវមាន៖

១. សមត្ថភាពក្នុងការរៀនពីអតីតកាល

នាយកប្រតិបត្តិត្រូវតែមានសមត្ថភាពរៀនសូត្រពីបទពិសោធន៍កន្លងមកនិងបង្រៀនមេរៀនសម្រាប់ពេលអនាគត។ នាយកប្រតិបត្តិតែងរៀនអំពីកំហុស ឧទាហរណ៍ប្រសិនបើនាយកប្រតិបត្តិមិនមានប្រព័ន្ធគ្រប់គ្រងវិបត្តិដែលមានប្រសិទ្ធិភាព ទោះនៅពេលកំពុងតែមានស្ថានភាព នោះពេលមាន​ទុក្ខ​គេនឹងដួលតែម្តង។

២. ជំនាញទំនាក់ទំនងរឹងមាំ

ក្នុងនាមជាអ្នកដឹកនាំនាយកប្រតិបត្តិ ត្រូវការជំនាញទំនាក់ទំនងរឹងមាំ។ ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក គឺជាគន្លឹះក្នុងការកំណត់នាមជាអ្នកទទួលបន្ទុកនាយកប្រតិបត្តិប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់សីលធម៌និងវប្បធម៌ធ្វើការ​។ ការជម្រុញទឹកចិត្តមនុស្ស​ក្នុង​ក្រុមហ៊ុន រឱ្យបំពេញគម្រោងឱ្យបានទាន់ពេលវេលា នាយកប្រតិបត្តិត្រូវអាចទំនាក់ទំនងជានិច្ចពេលពួកគេ​ស្ទះគំនិត ហើយគាត់នឹង​ឱ្យនិងវិធីសាស្ត្រដែលត្រូវធ្វើ។ យោងតាមការសិក្សារបស់ Navalent ស្តីពីការអភិវឌ្ឍន៍ប្រតិបតិ្តពិសេសៈនាយកប្រតិបត្តិកំពូលមានតម្លាភាពនិងតុល្យភាពក្នុងការប្រាស្រ័យទាក់ទងរអាចរំលាយបានយ៉ាងងាយស្រួលនូវឧបសគ្គ ដោយ​ពួកគេលះបង់ពេលវេលាឯកជនច្រើន​ដើម្បីភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយបុគ្គលិក។

៣ បណ្តាញ

នាយកប្រតិបត្តិត្រូវតែមានសមត្ថភាពក្នុងការកសាងទំនាក់ទំនងជាមួយអតិថិជននិងអ្នករួមការងារដើម្បីទទួលបានជោគជ័យ។ ទំនាក់ទំនងបង្កើតភាពស្មោះត្រង់និងរូបភាពសម្រាប់នាយកប្រតិបត្តិនិងក្រុមហ៊ុន។ ទំនាក់ទំនងវិជ្ជមានក៏បង្កើតជាពាក្យសំដីរួមដ៏អស្ចារ្យមួយផ្សាយចេញទៅក្រៅ។

៤ សុទិដ្ឋិនិយមនិងមិនលេងល្បិច

ពិតជាមានសារៈសំខាន់ណាស់សម្រាប់នាយកប្រតិបត្តិ ក្នុងការ​បង្កើតប្រព័ន្ធការងារមួយ​ដែលមនុស្សមាន​ទំនុកចិត្ត អាចធ្វើការ​បានដោយសន្តិភាពបោសសំអាត​ក្រុមអ្នកបង្កបញ្ហា។

៥ មាន​ការយល់ដឹង

នាយកប្រតិបត្តិត្រូវតែមានការយល់ដឹងអំពីបញ្ហានៅក្នុងនិងក្រៅកន្លែងធ្វើការ។ ប្រសិនបើមានភាពអាសន្នណាមួយ​ នាយកប្រតិបត្តិគួរតែមានការយោគយល់និងអនុញ្ញាត​ឱ្យនិយោជិកដោះស្រាយចំណែក ហានិភ័យនៃការធ្វើខុសគឺកុំឱ្យនិយោជិកទទួលតែម្នាក់ឯង។

៦ ជំនាញស្តាប់

អ្នកប្រតិបត្តិកំពូលត្រូវបានសម្គាល់ដោយភាពស្ងប់ស្ងៀមពូកែស្តាប់ហើយស្វែងរកគំនិតនិងយោបល់របស់អ្នកដទៃ។ ពួកគេបញ្ចូលទស្សនៈអ្នកផ្សេងៗទៅក្នុងផែនការរបស់ពួកគេដើម្បីដោះស្រាយបញ្ហាស្ថាប័ន ។ នាយកប្រតិបត្តិល្អ ត្រូវតែមានសមត្ថភាពស្តាប់ដោយយកចិត្តទុកដាក់។ មិនមែនគំនិតទាំងអស់ដែលនាយកប្រតិបត្តិមាន គឺជាគំនិតល្អនោះទេ ហើយមិនមែនគ្រប់ទិសដៅទាំងអស់សុទ្ធតែត្រឹមត្រូវនោះដែរ។ នៅពេលដែលនាយកប្រតិបត្តិអាចស្តាប់និងស្វែងរកគំនិតរបស់បុគ្គលដែលជឿទុកចិត្តបា នក្រុមការងារនិងក្រុមហ៊ុនទំនងជាទទួលបានជោគជ័យភាគរយច្រើន​។

៧ សម្របខ្លួន

ចរិតលក្ខណៈដ៏អស្ចារ្យបំផុតដែលនាយកប្រតិបត្តិគឺសមត្ថភាពក្នុងការអានចិត្តមនុស្សនិងសម្របតាមរបៀបនៃការគ្រប់គ្រងនិមួយៗ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានរបៀបរៀនដូចគ្នានោះទេ ហើយប្រសិនបើចង់អោយក្រុមហ៊ុននិងនិយោជិកទទួលបានជោគជ័យជាការសំខាន់ណាស់ដែលអាចសម្របខ្លួនទៅនឹងតម្រូវការរបស់និយោជិកសិន។

៨ ការបណ្តុះបណ្តាលបុគ្គលិក

ក្នុងនាមជាប្រធានក្រុមហ៊ុន ត្រូវបង្កើតបរិយាកាសការងារប្រកបដោយសុខភាពល្អនិងសហការគ្នា។ មិនត្រឹមតែរៀបចំក្រុមហ៊ុនសម្រាប់មនុស្សជំនាន់ក្រោយប៉ុណ្ណោះទេប៉ុន្តែអ្នកជំនាន់ក្រោយនៅក្នុងខ្សែរការងារលើសពីមនុស្សចាស់ទើបជាសញ្ញាជោគជ័យ។ អាចបង្រៀននិងបណ្តុះបណ្តាលតាមរបៀបមួយ ដែលជម្រុញបុគ្គលិកឱ្យរៀនជានិច្ច។

ប្រែសម្រួល៖ សុភា
ប្រភព៖ INC

អត្ថបទពាក់ព័ន្ធ