BREAKING NEWS
Search

ហេតុអ្វីចុងបញ្ចប់នៃព្រាន​នារីសង្សារច្រើន បែរមករៀបការមានសុភមង្គលជាមួយនារីសាមញ្ញៗទៅវិញ

មនុស្សប្រុសគ្រប់គ្នា ជាធម្មជាតិតែងមាន​ចំណង់ចំណូលចិត្ត​លើស្រីស្អាតៗ ស៊ិចស៊ីជារឿងធម្មតា​ប៉ុន្តែ​ចុងក្រោយ​ការសិក្សាមួយ​រកឃើញថា ​មនុស្សប្រុស​ដែលមានឱកាសមានមនុស្ស​ស្រីកាន់តែច្រើនជាជម្រើសក្នុងជីវិត ពួកគេ​បែរជាចុងក្រោយ​រើសយកនារីសាមញ្ញម្នាក់មកធ្វើជាគូជីវិត​មិត្ត១០០ឆ្នាំ​ ដោយសារមូលហេតុ៣ខាងក្រោមនេះ៖​

១ ជួបមនុស្សស្រីមិនល្អច្រើនពេក

មិនមែនព្រាននារីមិនដឹង​អ្វីល្អ អ្វីមិនល្អទេ។ ពេលគេមាន​លុយមាន​ឱកាស មនុស្ស​ចូលមកកាន់តែច្រើន ​ហើយពេលខ្លះ​រហូត​ដល់គេ ​សឹងលែងខ្ចីឱ្យតម្លៃដល់ស្នេហា។ រហូត​ដល់មនុស្ស​ប្រុសខ្លះគិតថា ​លើលោកនេះគ្មានស្នេហាពិត​ឡើយ​ ព្រោះបេះដូងគេមិនដែលទទួលដឹងរឿងនេះសោះ គេឃើញតែមនុស្ស​ដែលសម្រុកមក ដើម្បី​យកស្នេហា​មកដោះដូរ ខ្លះ​ក៏នៅព្រៅមួយជីវិត​ព្រោះមិនចង់ជួបមនុស្ស​ស្រី​ល្អ ខ្លះក៏សំណាង​រកឃើញមនុស្ស​ស្រី​សាមញ្ញាម្នាក់ ដែលមិនរាយមាយដូចស្រីស្អាត​មុនៗរបស់គេទើបគេ​រៀបការតក់ក្រហល់ងប់ងល់នឹង​សុភមង្គលជីវិតថ្មី ធ្វើឱ្យអ្នកស្គាល់គ្នាទាំងឡាយត្រូវស្រឡាំងកាំង។

២ មិនចូលចិត្ត​មនុស្សស្រី​ឡូយឆាយ

គេឃើញច្រើនពេកទៅ មនុស្សស្រីដែលស្អាតសម្បកក្រៅ ហើយ​មកមានអីៗជាមួយគេដោយងាយៗ គេចាប់ផ្តើម​មើលងាយ​ស្រីស្អាត​ដែលសដូចចាន មាយាទមិនបានស្មើឆ្កែក្រោមផ្ទះ សុនខ គង់ចេះចាំផ្ទះ ​នារីខ្លះចេះតែដើរយប់និងឈ្លោះវាយគ្នារឿង​មនុស្សប្រុស​ នេះហើយ​ដែលគេមិនយកដាច់ខាតប្រពន្ធជាស្រីស្អាត។

៣ គេឯកោ

គ្រប់គ្នាត្រូវការមនុស្ស​យល់ចិត្ត។ សម័យថ្ងៃមួយ​បុរសអ្នកមានដ៏សង្ហា​ម្នាក់ បែរជាលង់ខ្លួនរៀបការ​ចងសម្ព័នជីវិតជាមួយ​នារីរូបសាមញ្ញម្នាក់ នោះមិនមាន​អីសង្ស័យទេគឺពិតណាស់ នាង​បំពេញបាននូវ​អ្វីៗដែលគេរកមិនបានក្នុងជីវិតកន្លងមក ​រួមមាន ភាព​កក់ក្តៅ សេចក្តីស្មោះត្រង់ ពាក្យថាស្រលាញ់ចេញពីបេះដូង​ នឹង​ការជឿទុកចិត្ត​បាន​ពេញមួយជីវិត។

មនុស្ស​ស្រលាញ់អ្នកគេអាចគេងជាមួយអ្នក តែមនុស្ស​ដែល​ទុកចិត្ត​អ្នកគេ​អាច​រស់នៅជាមួយអ្នកជាមួយចំណង​សន្យា​ពេញមួយ​ជីវិត គឺមង្គលការ។ ទាក់ចិត្ត​មនុស្សប្រុស​កសាងទំនុកចិត្ត កុំគិតតែពីរឿងសម្រស់ព្រោះសម្រស់មិនពិបាករកឡើយ។
ហាណា

ប្រភព Man-zone 

ចុចអាន វិធីជួយស្វាមី ឬភរិយាយើងដែលកំពុងកើត depression ធ្ងន់ធ្ងរ

ចុចអាន សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេបើបានជាគ្រួសារ​គ្មានថ្ងៃប្រេះឆា