BREAKING NEWS
Search

ទម្រង់ពិតនៃការស្វែងរកគូជីវិតក្នុងបេះដូងមនុស្សប្រុសគ្រប់ឋានៈ

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលបុរសនិងស្ត្រីមានការរំពឹង​គិត​ខុសគ្នានៅពេលនិយាយអំពីទំនាក់ទំនងនិងអាពាហ៍ពិពាហ៍។ មិនមែនថាបុរសមិនចង់រៀបការទេ តែ​មកពីបុរសភាគច្រើនយល់ថា ការរៀបការ ជាទំនួលខុសត្រូវរបស់ពួកគេក្នុងការផ្គត់ផ្គង់គ្រួសារ។ នេះជាគំនិតដាក់បន្ទុក ក៏ជាបន្ទុកអារម្មណ៍ធ្ងន់ ដែលពេលណា​ពួកគេជ្រើសរើសរៀបការ មកតែពីនាង​សំខាន់ពេកហើយ​សម្រាប់គេ។

បុរសក៏មិនមានសុវត្ថិភាពដែរក្នុងផ្លូវចិត្ត។ ពួកគេព្រួយបារម្ភថា ពួកគេធ្វើមិនត្រូវ រើសយកមនុស្សខុស​ទៅក្នុងជីវិត។

ការស្ទង់មតិនៅហាវ៉ាដក្នុងឆ្នាំនេះបានបង្ហាញថា បុរសដែលរៀបការហើយ ហាក់​មានសុខភាពផ្លូវចិត្ត​នឹងនរ​ ល្អជាងកម្លោះ ឬ បុរស​លែងលះគ្នា ពោះម៉ាយហើយ​បុរសកូនអ្នកមាន រៀននៅទីនោះដែលត្រូវបានគេ​សាកសួរ សារភាពថា ពួកគេតែងគិតពីអាពាហ៍ពិពាហ៍ដ៏មាន​គុណភាពមួយ។

មនុស្សស្រីដែលពួកគេ​ចង់បានគឺ៖

អារម្មណ៍សុវត្ថិភាព

ពួកគេចង់បានមនុស្សស្រី​ដេលមានប្រវត្តិអាចទុកចិត្តបាន មិនមានការសង្ស័យនិងមិនមានគ្រោះថ្នាក់​ប៉ះពាល់កិត្តិយសដោយសារនាង​ព្រោះគេខ្លាចការលែងលះ។

ប្រព័ន្ធគាំទ្រលេខមួយ
អ្នកឆ្លើយសំណួរសលទៅ៨៩ភាគរយ​និយាយថា គេ​ចង់រៀបការជាមួយមនុស្ស​ស្រីដែលអាចធ្វើឱ្យទំនាក់ទំនងក្លាយជាប្រព័ន្ធគាំទ្រ ជួយបន្ថែមកម្លាំងចិត្តកាយដល់ជីវិតគេ។ គេមិនចង់បានមនុស្សស្រី​រៀនសូត្រតិច ឬមាន​គំនិត​ចង្អៀតចង្អល់ទេ។

នៅក្បែរ​គ្នាសប្បាយចិត្តពិតប្រាកដ
ជិវិត​ទាក់ទងនិងសុភមង្គល។​ ពួកគេ​ខ្លាចបំផុតជិវិតដែល​ល្អតែមើល​មិនសប្បាយចិត្ត និងការអត់ទ្រាំ​ដើម្បីកុហកខ្លួនឯង។​

ជាម្តាយដ៏ល្អ
ការនៅជាមួយនាងអាចអោយខ្ញុំដឹងចង់មានកូនដែលប្រសូតចេញពីនាង ។​ខ្ញុំមិនចង់បានមនុស្សស្រី​ដេលលះបង់ភាពជាម្តាយព្រោះតែចង់បានភាពស៊ីវិល័យទេ។ ៥៥ភាគរយនៃ​និស្សិត​ប្រុស​ឆ្លើយបែបនេះ។

នាងមិនបោះបង់គ្រួសារ
ស្ត្រីភាគច្រើនចង់រស់នៅជាមួយបុរសដែលមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។ ឯ​បុរស៦៥ភាគរយនិយាយថា​គេ​ចង់រៀបការជាមួយស្ត្រីខ្លាំងម្នាក់ដែលនឹងក្លាយជាផ្នែកមួយនៃការតស៊ូរបស់គ្រួសាតរនិង​មិនដែលបោះបង់ចោលគ្នា ក្នុងគ្រាទាំងល្អនិងមិនល្អនៃជីវិត។

កាយសម្បទារឹងមាំ
ស្ត្រីម្នាក់មានរាងស្អាតនិងមានសុខភាពល្អគឺខុសគ្នា។ មនុស្ស​ប្រុសមិនចង់បានអ្នកដែលកែសម្រស់​និងប្រើថ្នាំគីមីឡើយ ដូច្នេះនាងអាចមានកូនដែលមានសុខភាពល្អជាមួយគ្នា។

ធ្វើម្ហូបជាមួយគ្នាដូចម្តាយឱពុកខ្ញុំ
សប្បាយចិត្តបំផុត​ពេលបានធ្វើការផ្ទះជាមួយគ្នា​មានអ្វីពិសេសជាងនេះទៀត។ ការសិក្សា​​និយាយថា​មានតែបុរស​២ភាគរយប៉ុណ្ណោះ ដែលគិតថា​រៀបការហើយ​តែងតែដើរលេងក្រៅ​ឬហូបអាហារ​នៅតាមហាង​។ ពួកគេ​ចង់បានបាយផ្ទះទើបគេ​ចង់រៀបការ​។
គាំទ្រមហិច្ឆតាគ្នា
«ខ្ញុំចង់រៀបការជាមួយមនុស្សស្រីអាយុប៉ុនណ្ណាក៏ដោយ​ឱ្យតែដែលស្រដៀងមហិច្ឆតាគ្នា ហើយគាំទ្រខ្ញុំទោះបីយើងមានគោលដៅផ្សេងគ្នាក៏ដោយ។ »៦៤ភាគរយ។

នាងស្គាល់ខ្ញុំច្បាស់ជាងខ្ញុំស្គាល់ខ្លួនឯង
នៅពេលដែលយើងស្គាល់មនុស្សម្នាក់ ច្រើនជាងដែលគេនោះស្គាល់ខ្លួនគេ យើង​នឹងគ្រប់គ្រងជីវិតគេ​ ជាពិសេសមនុស្សប្រុស។ បើមនុស្សស្រីណាម្នាក់យល់ពីអារម្មណ៍ភ័យព្រួយ អារម្មណ៍រងា​និង​ភាពសោកសង្រេង​ក្នុងជម្រៅចិត្ត​គេ គេនឹង​លង់ជីវិតជាមួយនាងក្នុងករណីនាង​ជួយ​គេ​ឱ្យនិយាយរឿងទាំងនោះចេញមកដោយមិនសោកស្តាយ។

Mr Tomorrow 

ចុចអាន មនុស្ស​ស្រី ជួបមនុស្ស​ត្រូវចិត្ត​ ច្រើនសម្តែង​កាយវិកាទាំងនេះដោយមិនដឹងខ្លួនទេ

ចុចអាន ចំណងអាពាហ៍ពិពាហ៍​ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ