BREAKING NEWS
Search

ម្ដាយរបស់ Taew នៅមិនទាន់​អាចកាត់ចិត្តបាន ដែលស្វាមី​ត្រូវបែកទៅ​ទាំងមិនទាន់​អស់អាល័យ

ព្រោះតែបានការលើកទឹកចិត្តពីមិត្តភក្តិនិងមនុស្សជាច្រើនដែលនៅជុំវិញខ្លួន ពេលនេះតារាសម្ដែងថៃ Taew Natapohn និង​បង​ស្រី​ហាក់ធ្វើចិត្តបានធូរស្រាលបន្តិចហើយ ក្រោយបាត់បង់​សរសរគ្រឹះដ៏រឹងមាំ​នៃគ្រួសារ នោះគឺលោកឪពុក​ជាទីស្រលាញ់​របស់​នាង​កាល​ពីថ្ងៃទី១ ខែកក្កដា​កន្លងទៅ។

ប៉ុន្តែបើសង្កេតមើលទៅលើអ្នកម្ដាយរបស់តារាស្រីរូបនេះវិញ គាត់ហាក់បីដូចមិនទាន់អាចធ្វើចិត្តបាននៅឡើយទេ ដែលនៅសុខៗ​ត្រូវ​បាត់បង់​ស្វាមី​ជាទីស្រលាញ់​ទៅយ៉ាងលឿនបែបនេះ។ បើមើលទៅលើរូបភាព​ដែលត្រូវបាន​គេចែកចាយបន្តគ្នា​នៅលើ​បណ្ដាញ​សង្គម ម្ដាយរបស់ Taew នៅតែបង្ហាញពីក្ដីទុក្ខក្រៀមក្រំ ផ្ទៃមុខស្ងួត​មិនញញឹម​ចេញសោះឡើយ បើទោះបី​ជាកូនៗ​ភ្ញៀវ​សាច់ញាតិ​ជាច្រើន​នាំគ្នាចូលមក​លួងលោម​យ៉ាងក៏ដោយ។

ទោះបីជាយ៉ាងណា ប្រិយមិត្តជាច្រើនក៏បានយល់ពីអារម្មណ៍របស់គាត់ ព្រោះមិនថានរណាក៏ដោយដែលជួបរឿងបែបនេះ ប្រាកដ​ជា​មិនអាច​ធ្វើចិត្តបានភ្លាមៗនោះឡើយ។ គួររំលឹកថា ពិធីបុណ្យសព​ឪពុករបស់ Taew ត្រូវបានប្រារព្ធ​ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ​ទី​១៣ ហើយបើមើល​ទៅលើអ្នក​ចូលរួម បើទោះបីជាប្រារព្ធពិធីទៅ​ជាច្រើនថ្ងៃពិតមែន ប៉ុន្តែគេឃើញមិត្តជិតស្និទ្ធ​និងអ្នក​សិល្បៈ​ជាច្រើន​នៅតែ​បន្តទៅចូលរួម​ជួយដល់កម្មវិធីបុណ្យ​នេះ​ព្រមទាំងជួយផ្ដល់​កម្លាំងចិត្តដល់ Taew និងគ្រួសារជាហូរហែរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចុចអាន៖ ធ្លាប់ស្គាល់ឬអត់? តារាស្រីទាំង១០ដួងនេះ ជាប់ឈ្មោះជាតួឈ្នានីសប្រចាំវិស័យភាពយន្តថៃ

ចុចអាន៖មនុស្សស្រីទើបយល់! ពពោះកូនដំបូង Maisukhon បាក់ស្រុតសម្រស់ខ្លាំង មុខឡើងសុទ្ធតែមុន

អត្ថបទផ្ដល់ដោយ៖poraman