BREAKING NEWS
Search

ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ ស្រុក​ជុំ​គិរី​

កំពត ៖ មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ​ត្រូវ​កម្លាំង​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​នោះ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។​

​ជនសង្ស័យ ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប ​កាលពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្ត​កំពត ខណៈ​ជន​នោះ​ធ្វើ​សកម្មភាព​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សេម បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន ​និង​ដកហូត​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់ (​ធំ​១​កញ្ចប់​) និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​ផង​ដែរ​។​

​បច្ចុប្បន្ន ​ជនសង្ស័យ​ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ចៅក្រម​សាលាដំបូងរាជធានី​ភ្នំពេញ​ សម្រេចឃុំខ្លួនអតីតអភិបាល​រង​ខេត្ត​បាត់ដំបង




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114