BREAKING NEWS
Search

អ្នកលេងហ្គីតាសង្ហាមធ្យម ងំអ្នកច្រៀងលេងទឹកមុខឃ្យូត កាយវិការរាំក៏បានទៀត

ដូចទស្សនិកជនដឹងខ្លះៗហើយថា ក្នុងរឿងភាគថ្មីរបស់ James Jirayu ក្នុងរឿង «Prophecy Of LOVE» ​ដែល​កំពុង​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរ​ទស្សន៍​លេខ ​៣​ថៃ ​មានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើន ក្នុង​នោះ​ក៏​មាន​វត្តមានតារាសម្ដែងតូច Inter ផងដែរ ​ដោយ​សម្ដែង​ជា​តួ​ប្អូន​ស្រី​របស់ ​James Jirayu។

ក្រឡេកមកមើលវីដេអូមួយ ពេល Inter និង James ​ចូល​រួម​ក្នុង​កម្មវីធី​ទូរ​ទស្សន៍​ដើម្បី​ធ្វើ​ការ​សម្ភាសន៍​ពី​សមិទ្ធផល​ក្នុង​​រឿង​ថ្មីរ​បស់​ពួក​គេ​។ ​មុន​នឹង​ឈាន​ដល់​បទ​សម្ភាសន៍ Inter និង James បានរួម​​គ្នាសម្ដែងបទ ច​ម្រៀងមួយបទជាមួយ​គ្នា ​ដោយ​ប្រុស​សង្ហា ​James​ ​ជា​អ្នកលេងហ្គីតា ហើយឡៃឡាតូចរបស់យើងជាអ្នកច្រៀង។ ថាអ្នកលេងហ្គីតាទៅសង្ហាខ្លាំងណាស់ទៅហើយ តែពេលក្រឡេក​មក​មើលអ្នកច្រៀងវិញ ចេញ​ក្បាច់​គ្រប់​ស្ទាយ៍ ច្រៀងក៏ពីរោះ ​ហើយ​រាំ​ក៏​បាន​ល្អ ​និង​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។

ចង់ជ្រាបកាន់តែច្បាស់ថា ប្រុសសង្ហា James Jirayu និងឡៃឡាតូចរបស់យើង សម្ដែងនិងច្រៀងបានល្អកម្រិតណា តោះ ​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា​៖​

ចុចអាន៖ទោះវ័យជាង ៣០ឆ្នាំហើយក្តី Aom តែងខ្លួនចំហល្វែងលើបញ្ចេញសាច់យ៉ាងសខ្ចី

ចុចអាន៖ម្ដាយរបស់ Taew នៅមិនទាន់​អាចកាត់ចិត្តបាន ដែលស្វាមី​ត្រូវបែកទៅ​ទាំងមិនទាន់​អស់អាល័យ

អត្ថបទផ្ដល់ដោយ៖poraman