BREAKING NEWS
Search

ក្រុម​គ្រួសារ​ជនរងគ្រោះ ចេញមុខ​ច្រាល​ចោល​ទាំងស្រុង​ដែល​ថា ប្ដី​ខ្លួន​ចង.ក​ ​ព្រោះ​ជំពាក់​លុយ​ធនាគារ​

តាកែវ ​៖ បន្ទាប់ពី​បុរស​ម្នាក់​ឈ្មោះ សេម ថា ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ បាន​ចង.ក​សម្លាប់​ខ្លួន​ កាលពី​ថ្ងៃទី៦ ​នៅផ្ទះ​ចាស់​របស់​ខ្លួន ដែល​ស្ថិតនៅ​ក្នុងភូមិ​ត្រាច ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ហើយក៏​មានការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ថា បុរស​នេះ​ចង.ក​សម្លាប់​ខ្លួន ​ព្រោះតែ​ជំពាក់​លុយ​ធនាគារ​ហើយ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​នោះ នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​កក្ក​ដា ឆ្នាំ ២០២០​នេះ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បានចេញ​មុខមក​បដិសេធ​ន៍ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​។

អ្នកស្រី សេម ជ្រឿ​ន ប្រពន្ធ​ជនរងគ្រោះ​បាន​ថ្លែង​ថា «​ក្រុម​គ្រូ​សារ​ខ្ញុំ​មិនបាន​ជំពាក់​លុយ​ធនាគារ​ណាមួយ​នោះ​ទេ ហើយ​ប្ដី​ខ្ញុំ​ចង.ក​សម្លាប់​ខ្លួន គឺ​ដោយសារតែ​គាត់​មាន​ជំងឺ​សរសៃ​ប្រាសាទ មិន​ដូចជា​ការ​លើកឡើង​តាម​បណ្ដាញ​សង្គម​ថា ធនាគារ រឹបអូស​យក​ទ្រព្យសម្បត្តិ ប្ដី​ខ្ញុំ​គ្មាន​ជម្រើស​ក៏​ចងក​សម្លាប់​ខ្លួន »​។

អ្នកស្រី​បាន​មានប្រសាសន៍​បន្ត​ថា កន្លងមក​ប្ដី​អ្នកស្រី​ដែល​មាន​ជំងឺ​សរសៃ​ប្រសាទ​ធ្លាប់​បាន​ចង.ក និង​លេបថ្នាំ​សំលាប់ខ្លួន​ម្ដង​ហើយ តែ​ត្រូវ​បាន​ញាតិ​ជិតខាង​និង​ក្រុម​គ្រូ​សារ​ឃើញ​ទាន់ និង​បាន​ជួយ​ទាន់ពេលវេលា ក៏​ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះពោល​ គឺ​ថ្ងៃទី៦ ​ខណៈពេល​ក្រុម​គ្រួសារ​មិន​នៅផ្ទះ​គាត់​ក៏​បាន​ចង.ក​សម្លាប់ខ្លួន​តែម្ដង។

គួរ​បញ្ជាក់​ថា ក្រោយពី​ជនរងគ្រោះ​ឈ្មោះ សេម ថា បាន​ចង.ក​សម្លាប់​ខ្លួន​ កាលពី​ថ្ងៃ​ចន្ទ​ទី​០៦ ខែកក្កដា នៅផ្ទះ​របស់​ខ្លួន​ក្នុង​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ដោយសារ​ជំងឺ​សរសៃ​ប្រសាទ ដោយ​បន្សល់ទុក​ឲ្យ​ក្មេង​ម្នាក់​ក្លាយជា​ក្មេង​កំព្រា និង​ម្នាក់ទៀត​នៅក្នុង​ផ្ទៃ​ម្ដាយ ដោយមាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន ដែល​ចរិត​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ បាន​បង្ហោះ​សារ​ដោយ​គ្មាន​មូលដ្ឋាន​ថា​បុរស​ខាងលើ ចង.ក​សម្លាប់​ខ្លួន​ព្រោះតែ​ជំពាក់​ប្រាក់​ធនាគារ​ហើយ​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​ក៏​សម្រេចចិត្ត​ចង.ក​សម្លាប់​ខ្លួន​តែម្ដង​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114