BREAKING NEWS
Search

មន្ទីរកសិកម្មខេត្តសៀមរាប ហាមដាច់ខាត ការលក់-ទិញ-ពិឃាតសុនខ

មន្ទីរកសិកម្មខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានហាមឃាត់ការធ្វើអាជីវកម្ម ទិញ-លក់-ពិឃាតសត្វសុនខ នៅលើទឹកដីអង្គរតទៅទៀត។ សេចក្ដីជូនដំណឹងនេះ ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ ដោយប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ។

រូបតំណាង៖ ប្រភពរូបភាព វិបសាយបរទេស

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តទេសចរន៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ ត្រូវបានប្រជជនទូទាំងពិភបលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញញាមួយបង្ហាញថា មានការថ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក (OIE) និងអង្គការ ហ្វរផេរ (Four Paw)។

សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា ការដើរទាក់លក់-ទិញ និងពិឃាតអានាថិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា ១១២, ១១៣, ១១៥ នៃច្បាប់នេះ។ អាស្រ័យហេតុនេះ មន្ទីរកសិកម្ម រុកខាប្រមាញ់ និងនេសាទខេត្ត ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ សម្រាប់ពិឃាតសត្វសុនខ គ្រប់ប្រភេទដោយគ្មានការអនុញ្ញាត៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖