BREAKING NEWS
Search

 realme X50 Pro 5G មើល​ចប់​ភាពយន្ត​មួយ សាក​ថ្ម​ត្រឹមតែ​៣​នាទី​គឺ​គ្រប់គ្រាន់​ហើយ​

realme ក្នុងនាម​ជា​ប្រេន​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត​ក្នុង​ពិភពលោក ដោយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ត្រឹមតែ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ទីផ្សារ​។​ក្រៅពី​បាន​នាំ​ផលិតផល​AIoT​ចូលមកក្នុង​ប្រទេស​ហើយ ថ្ងៃនេះ​ក៏បាន​នាំយក​ផលិតផល​Flagship ម៉ូ​ឌែ​ល 5G​ដំបូង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ជា​ផ្លូវការ​ផងដែរ​គឺ​——realme X50 Pro 5G ដែល​12GB+256GB​ដាក់លក់​ក្នុងតម្លៃ​899$​។ ដែល​នឹងមាន​ដាក់លក់​នៅ​ថ្ងៃទី​១០​ខែកក្កដា​នេះ នៅ​ក្រុមហ៊ុន​Smart​និង​បណ្តា​ហាង​ផ្សេងៗ​។ ប្រទេស​កម្ពុជា​បានក្លាយ​ជាទី​ផ្សារ​មួយ​នៅ​អា​ស៊ី​អាគ្នេយ៍​ដែល​បានដាក់​បញ្ចេញ​ដំបូង​នូវ​ម៉ូ​ឌែ​ល​realme X50 Pro យើង​អាច​មើលឃើញថា​realme​មានការ​ប្តេជ្ញា​យ៉ាង​ម៉ោះ​មុត​ក្នុងការ​វាយលុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ។​ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​របស់​realme X50 Pro​ដែល​ដាក់​ប្រកាស​លើក​នេះ :

​លក្ខណៈសម្បត្តិ​នៃ​realme X50 Pro 5G :
​ការ​សាក​ថ្ម​លឿន​65W SuperDart : មើល​ចប់​ភាពយន្ត​មួយ សាក​ថ្ម​ត្រឹមតែ​៣​នាទី​គឺ​គ្រប់គ្រាន់​ហើយ​
realme X50 Pro 5G បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី ការ​សាក​ថ្ម​លឿន​65W SuperDart ដែលជា​ម៉ូ​ឌែ​ល​មួយ​ដែល​សាក​ថ្ម​ឆាប់រហ័ស​បំផុត​ក្នុង​ទីផ្សារ​បច្ចុប្បន្ន : ដោយ​គ្រាន់តែ​សាក​ថ្ម​ត្រឹមតែ​៣​នាទី​តែប៉ុណ្ណោះ គឺអាច​បំពេញ​នូវ​តម្រូវការ មើល​ភាពយន្ត​បាន​១០០​នាទី​ឬ​បទពិសោធន៍​លេង​ហ្គេម​បាន​១​ម៉ោង​២០​នាទី​។ ជាមួយគ្នានេះដែរ realme X50 Pro គាំទ្រ​នូវ​ការលេង​បណ្តើ​រសាក​ថ្ម​បណ្តើរ ដោយ​ការ​សាក​ពេញ​នូវ​ថ្ម​4200mAh​ត្រូវការ​ពេល​ត្រឹមតែ​រយៈពេល​៣៥​នាទី​តែប៉ុណ្ណោះ​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់​realme X50 Pro​ជួយ​អោយ​អ្នក​ឡើង​ឈាម​វិញ​យ៉ាង​ឆាប់រហ័ស​ក្នុងខណៈពេល​រវល់​ខ្លាំង​។​

​គ្រឿង​បំពាក់​សម្រាប់​Flagship​ឆ្នាំ​២០២០ : បន្ទះ​ឈី​ប​Snapdragon 865
realme X50 Pro 5G​ម៉ូ​ឌែ​ល​នេះ​មាន​បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប​Snapdragon 865​ទម្រង់ Dual 5G​ដែលមាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​តេស្ត​ពិន្ទុ​នៅលើ​Antutu​មាន​ដល់​ទៅ​ជាង​៦​ម៉ឺ​ន​ពិន្ទុ​។ បន្ទះ​ឈី​ប​Snapdragon 865 មានភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​AI លឿន​ជាង​មុន​២​ដង វា​អាចមាន​សមត្ថភាព​គណ​នា​រូបភាព 200 លាន​ភិ​កសែ​ល​ក្នុង​មួយ​វិនាទី គាំទ្រ​ការថត​វីដេអូ 8K 30fps ធ្វើអោយ​អ្នកទទួលបាន​បទពិសោធ​ន៍​ដែលមាន​ភាពរលូន​ស្របពេលនោះ​ក៏​ទទួលបាន​នូវ​បទពិសោធន៍​ដែលមាន​រូបភាព​កាន់តែច្បាស់​ផងដែរ​។

​កម្រិត​refresh rate90Hz​ជាមួយ​អេក្រង់​Samsung Super AMOLED
realme X50 Pro 5G​ប្រើប្រាស់​នូវ​អេក្រង់​Samsung Super AMOLED ធំ​6.44 អ៊ី​ញ ដែលមាន​ល្បឿន​អេក្រង់​ខ្ពស់​90Hz​។ ប្រៀប​ជាមួយនឹង​អេក្រង់​ធម្មតា អេក្រង់​Samsung Super AMOLED មាន​ល្បឿន​ប្រតិកម្ម​លឿន​ជាង​មុន ក៏ដូចជា​កម្រិត​ពណ៌​ខ្ពស់ជាង​មុន​ផងដែរ ធ្វើអោយ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​ផ្ទៃ​រូបភាព​កាន់តែ​ល្អ​។

​ម៉ូ​ឌែ​ល​realme X50 Pro ដែលជា​Flagship​ប្រចាំ​ឆ្នាំនេះ គឺមាន​បំពាក់​នូវ​កម្រិត​ល្បឿន​អេក្រង់​ខ្ពស់​90Hz រួមជាមួយ​សមាមាត្រ​នៃ​អេក្រង់​ខ្ពស់ជាង​មុន ក្រ​លែ​កមួយ​ភ្លែត​គឺ​ឃើញតែ​ផ្ទៃ​អេក្រង់ ធ្វើអោយ​អតិថិជន​ប្រើប្រាស់​នូវ​realme X50 Pro នៅពេល​មើល​ភាពយន្ត​ឬ​លេង​ហ្គេម​អាច​ទទួលបាន​ចក្ខុវិស័យ​កាន់តែ​ទូលាយ​ជាង​មុន​និង​ទទួលបាន​កំរិត​បទពិសោធន៍ មើលឃើញ​កាន់តែ​ខ្ពស់​។

​កាមេរ៉ា​
​សម្រាប់​ផ្នែក​កាមេរ៉ា​មុខ realme X50 Pro បាន​ប្រើប្រាស់​ការ​រចនា​ដោយមាន​លេន​ភ្លោះ​ទម្លុះ​អេក្រង់​២​គ្រាប់ រួមជាមួយ​នឹង Sony IMX 616 Sensor និង​លេន​ទូលាយ 105° Ultra Wide-angle ។ កាមេរ៉ា 32MP+8MP បំពាក់​នូវ​មុខងារ​សែ​ល​ហ្វី​ជាច្រើន សម្រាប់​បំពេញ​នូវ​តម្រូវការ​សែ​ល​ហ្វី​របស់​អតិថិជន​ដែលមាន​ការជួបជុំ​ពេលយប់​និង​ទីកន្លែង​ផ្សេងៗ​។

កាមេរ៉ា​ក្រោយ​នៃ realme X50 Pro 5G មាន​ទំហំ 64MP AI Quad Camera ពង្រីក​បាន 20x Hybrid Zoom លេន​ទូលាយ 119° រួមជាមួយ​នឹង​លេន​Portrait ។ បើ​មើល​តាមរយៈ​បទពិសោធន៍​ការថត​ផ្ទាល់ នៅក្នុង​ស្ថានភាព​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ ល្បឿន​និង​ប្រសិទ្ធភាព​រូបភាព​ដែល​ទទួលបាន​ក៏មាន​ភាពល្អប្រសើរ សម្រាប់​ចំនុច​លម្អិត​នៃ​រូបភាព​គឺ​ច្បាស់​ល្អ ពណ៌​ក៏​ស្អាត។ ​សម្រាប់​ស្ថានភាព​ដែលមាន​ពន្លឺ​មិន​គ្រប់គ្រាន់​វិញ ដោយសារ​តែមាន​ការរួម​បញ្ចូល​គ្នា​នៃ​កាមេរ៉ា​៤​គ្រាប់ ដូចនេះហើយ​គឺ​វា​នៅតែ​អាច​ទទួលបាន​ពន្លឺ​ខ្លះ​និង​ធ្វើអោយ​យើង​ថត​បាន​ទិដ្ឋភាព​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​ផង​ដែរ។

ការ​រចនា​បែប​ស៊ី​វិ​ល័យ​និង​ថ្លៃថ្នូរ​តែ​មិន​បាត់បង់​ស្មារតី​ស្វាហាប់
realme X50 Pro 5G មាន​ពីរ​ជម្រើស​ជាមួយ​ពណ៌ Rust Red និង Moss Green ដែលជា​ប្រភេទ​ពណ៌ Morandi ដែល​ពេញនិយម​ក្នុង​ឆ្នាំ​2020 នេះ ។​បើ​ប្រៀបធៀប​នឹង ផលិតផល​Flagship​ពីមុន​ដែល​ត្រឹមតែ​ស្វែងរក​នូវ​អារម្មណ៍​ដែលមាន​ភាព​ស៊ី​វី​ល័យ តែ​សម្រាប់​ការ​រចនា​របស់​realme លើក​នេះ​ដែលមាន​ទាំង​ភាពថ្លៃថ្នូរ​តែ​មិន​ចាស់ទុំ​ពេក និង​មាន​ពណ៌​ដែល​ពោរពេញ​ទៅដោយ​ភាពរស់រវើក​។

ថ្វីត្បិតតែ​បច្ចុប្បន្ននេះ​5G​មិនទាន់មាន​ដាក់អោយ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ ប៉ុន្តែ​សម្រាប់ realme X50 Pro នេះ​វិញ ក្រៅពី​មាន​បច្ចេកវិទ្យា​ប្រព័ន្ធ​5G ហើយ​នោះ​គ្រឿង​បំពាក់​ផ្សេងៗ​របស់​វា​ក៏មាន​លក្ខណៈពិសេស​គួរអោយ​ចាប់អារម្មណ៍​ផងដែរ មិន​ថា​បច្ចេកវិទ្យា​សាក​លឿន​65W SuperDart បន្ទះ​ឈី​ប​Snapdragon 865 ដែលមាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅក្នុង​ទីផ្សារ ឬក៏​ល្បឿន​អេក្រង់​ខ្ពស់​90Hz​ជាមួយនឹង​អេក្រង់​Samsung Super AMOLED សុទ្ធតែជា​គ្រឿង​បំពាក់​កម្រិត​កំពូល​នៅក្នុង​ទីផ្សារ​។ បច្ចុប្បន្ននេះ​អង្គ​ផ្ទុក​ម៉ូ​ឌែ​ល​realme X50 Pro មួយ​នេះ ក៏មាន​កម្រិត​ខ្ពស់​ដែរ 12GB RAM + 256GB ROM ដាក់លក់​ក្នុងតម្លៃ​899$ ។

ក្រៅពីនេះ វា​មាន​រូបរាង​ខាងក្រៅ​ដែល​ឥតខ្ចោះ និង​ការ​រចនា​ដែលមាន​មុខងារ​ថ្មី​ប្លែក​ដែល​ផ្តោត ជាពិសេស​ទៅលើ​តម្រូវការ​យុវវ័យ សំខាន់​ជាងនេះទៀត​គឺ realme អាច​នឹង​ជា​ប្រេន​ទីមួយ​ដែល​ចាប់ពី​ដំបូង​ឡើយ​ក៏បាន​ជ្រើស​យក “ ជំនោរ​លេង​ពេញនិយម​”​ធ្វើជា​ហ្សែ​ន​សំខាន់​មួយ​សម្រាប់​ផលិតផល​របស់ខ្លួន ខិតខំ​យក​បច្ចេកវិទ្យា ភាពទាន់សម័យ ភាព​វ័យក្មេង ភាព​ពេញនិយម​មក​រួមបញ្ចូល​គ្នា ស្របពេល​ជាមួយគ្នានេះដែរ​ក៏​ជា​ប្រេន​មួយ​ដែល​ធ្វើអោយ​យុវវ័យ​ភាគច្រើន​អាចមាន​សមត្ថភាព​អាច​ទិញ​ប្រើប្រាស់​បាន​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114