BREAKING NEWS
Search

ក្រុមចោរ​៥​នាក់​ ប្រើ​ល្បិច​ចូល​ទិញ​អីវ៉ាន់​ដើម្បី​បន្លំ​លួច​ប្រាក់​ពី​កន្លែង​ដក និង​វេរ​ប្រាក់ wing

កំពង់ស្ពឺ ៖ ក្រុម​ចោរ​ចំនួន ៥​នាក់​បាន​ប្រើ​កលល្បិច​បើ​ជិះ​ចូល​ទិញ​អីវ៉ាន់​រួច​បក្ខពួក​របស់​វា​ផ្សេងទៀត បាន​ចូលទៅ​លួច​យក​នៅ​កន្លែង ដក​-​វេរ​ប្រាក់ wing កាលពី​ម្សិលមិញ​។

​ក្រុមចោរ​បន្លំ​លួច​ប្រាក់​នៅ​កន្លែង​ដក​-​វេរ​ប្រាក់ wing នេះ បានកើត​ឡើង នៅ​ថ្ងៃ​ច័ន្ទ ០១​រោច ខែអាសាឍ ឆ្នាំជូត​ទោស័ក ព​,​ស​២៥៦៤ ត្រូវ​ថ្ងៃទី​០៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ នៅ​កន្លែង wing នៅ​ភូមិ​ក្បៀ​រ​ឃុំ​ស្វាយ​រំពារ ស្រុប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ ឈឺ​ម សុខ​ឡេង ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​មានមុខ​របរ លក់​ចាប់ហួយ​និង​បើក​កន្លែង​ដក​-​វេរ​ប្រាក់ wing​។ នគរបាល​បាន​បន្តថា ក្រុមចោរ​មាន​គ្នា ៥​នាក់ ស្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្រើ​កលល្បិច​អោយ​ចោរ​ស្រី​ទិញ​សម្ភារៈ​ចាប់ហួយ​ដាក់​ក្នុង​រថយន្ត​កាមរី​មួយគ្រឿង ហើយ​បក្ខពួក​ជិះ​ម៉ូតូ ម៉ាក C125 គ្មាន​ស្លាក​លេខ ដើរចូល​កន្លែង​ដក​-​វេរ​ប្រាក់ wing ចូលទៅ​លួច​យកលុយ​តែម្តង​។

​នគរបាល​បាន​ថែម​ទៀតថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​យកប្រាក់​អស់ ២០០​ដុល្លារ និង​ប្រាក់រៀល​មួយ​លាន​រៀល​រួច​បាន​គេចខ្លួន​បាត់ស្រមោល​។ ក្រោយ​ពេល​ទទួល​ព័​ត៌មាន​ ពី​ករណីនេះ កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​ឆែក​រកមើល​រូបភាព​ក្នុងកាមេរ៉ា​សុវត្ថិភាព​ឃើញ​សកម្មភាព​ក្រុមចោរ ប៉ុន្តែ​រូបភាព​មិន​ច្បាស់​ដោយ​ក្រុមចោរ​មាន​ពាក់​ម៉ាស់ និង​មួកសុវត្ថិភាព ពិបាក​ដល់​សមត្ថកិច្ច​យើង​ស៊ើប​អង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ប្រព្រឹត្ត​ខាងលើ​។

បច្ចុប្បន្ន ករណី​ក្រុម​ចោរ​ប្រើ​ល្បិច​ដើម្បី​ចូល​លួច​លុយ​កន្លែង​វេរ​ប្រាក់ wing ខាងលើ​នេះ សមត្ថកិច្ច​កំពង់​បន្ត​ស្រាវជ្រាវ​បន្ត​តាម​នីតិ​វិធី៕
រដ្ឋ​ឋានៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114