BREAKING NEWS
Search

ធ្វើ​សកម្មភាព​ប្លន់​តាំងពី​១៣​ឆ្នាំ លបចូល​ផ្ទះ​ស្មាន​តែ​រួចខ្លួន​មានអី​គុក

ភ្នំពេញ ៖ មុខសញ្ញា​ប្លន់​ម្នាក់​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​យោង​តាម​ដីកា​ចាប់ខ្លួន​ពាក់​ករណី​ប្លន់​តាំងពី​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០០៨ ​រួច​រត់គេច​ខ្លួន​រហូតមកដល់​ថ្ងៃទី​៧ ​ខែកក្កដា ​ឆ្នាំ​២០២០​ជនសង្ស័យ​ត្រប់​ចូល​ផ្ទះ​ក៏​ចាប់ខ្លួន​តែម្តង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២០ ម៉ោង​១៣​និង​៣០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នា​ក់​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ តាម ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ១៧៤ ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១-០១-២០០៩ ចេញ​ដោយ​លោក ចាន់ ម៉ា​ឌី​ណា ចៅក្រម​ស៊ើប សួរ​សាលាដំបូង រាជធានី​ភ្នំពេញ ពីបទ ៖ ប្លន់ (​លួច​មាន​គូកន​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ផ្លូវ ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ (​ខណ្ឌ​ច្បារអំពៅ​) កាលពី​ថ្ងៃទី​១៧-១០-២០០៨​។

ជន​ត្រូវ​ចោទ​ឈ្មោះ តាំ គូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ជន​ត្រូវ​ចោទ​ប្រើប្រាស់​គ្រឿងញៀន​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114