BREAKING NEWS
Search

ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​ រក្សា​ទុក​គ្រឿងញៀន​ទម្ងន់​២,០៣​ក្រាម​

បាត់ដំបង ៖ ព្រោះតែ​ជំនួញ​ទុច្ចរិត​ដែល​ច្បាប់​ត្រូវ​ហាមឃាត់​បាន​ធ្វើ​ឲ្យ​សម​ត្ថ​កិច្ច​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ប្រី​ស្រី​០៣​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួន​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។

ការ​ឃាត់​ខ្លួន​មនុស្ស​០៣​នាក់​ ដែល​ជា​ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៦​ ខែកក្កដា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​ចំណុច​ក្រុមទី​០៤ ​ភូមិ​ទួល​ទិល ​ឃុំតាក្រី​ ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ គឹម ពន្លក ​អធិការ​នគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៣​នាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ស្រុក​ឃាត់ខ្លួន​ពី​បទ​(​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ដែល​ជនសង្ស័យ​ទាំង​០៣​កំពុង​ប្រព្រឹត្ត​ក្នុង​សកម្មភាព​បទល្មើស​ជាក់ស្តែង​។

លោក​ឲ្យ​ដឹង​បន្ត​ថា ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​០៣​នាក់​ខាងលើ​រួមមាន​:១/​ឈ្មោះ​ហេង​.​ងោ​ល​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​ភូមិ​តា​ងិ​ល ​ឃុំ​តា​ក្រី ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង​។ ២/​ឈ្មោះ​ម៉ី​.​ស៊ី​ណា​ភេទ​ស្រី ​អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​តិ​ល​ ឃុំ​តា​ក្រី ​ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។ ​៣/​ឈ្មោះ​ចាន់​ ស៊ូ​ថាវ​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ទិល​ ឃុំ​តា​ក្រី ​ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​និង​ធ្វើការ​ដកហូត​ជា​វត្ថុ​តាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១២​កំណាត់​ទុយោ​មាន​ទម្ងន់​២,០៣​ក្រាម​និង​ទូរសព្ទ​ដៃ​ចំនួន​០២​គ្រឿង​។ ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ស្រុក​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ទៅ​តុលាការ​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114