BREAKING NEWS
Search

ដោះស្រាយ​ជាមួយ​នឹង​ចៅហ្វាយ​ដែល​ពូកែ​ប្រើ​កំហឹង ​ស្ដីបន្ទោស

នៅ​កន្លែង​ការងារ​ដ៏​ល្អ​ យើង​ទាំងអស់​គ្នា​ប្រាកដ​ជា​មាន​អ្នក​គ្រប់គ្រង​ល្អៗ ដូចជា​ចៅហ្វាយ​ពូកែ​ជួយ​​ឲ្យ​កូនចៅ​ទាំងអស់​ជោគជ័យ ​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​មាន​តម្លៃ​ក្នុង​រង្វង់​ការងារ។

ប៉ុន្តែ​បើ​យើង​ជួប​ចៅហ្វាយ​ដែល​ពូកែ​សម្លុត​ធ្វើ​បាប​ ប្រើ​កំហឹង​នៅ​កន្លែង​ធ្វើការ​តើ​គួរ​ធ្វើ​យ៉ាងម៉េច។

ខាងក្រោម​នេះ​ជា​គន្លឹះ​​ដើម្បី​រក​ចំណុច​រួម​មួយ​ ដើម្បី​ដោះស្រាយ​ជាមួយ​ចៅហ្វាយ​ដែល​ពូកែ​ចាប់​កំហុស​ឬ​មិន​ល្អ៖

១. ត្រូវ​ប្រាកដ​ថា​ឆ្លើយតប​ដោយសន្តិវិធី

មុន​ពេល​ដោះស្រាយ​ជាមួយ​ចៅហ្វាយ ​ត្រូវ​​គិត​ថា ​យើង​កំពុង​តែ​ដោះស្រាយ​ជាមួយ​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ។  សាកល្បង​សង្កេត​មើល​ចៅហ្វាយ​ពីរ​បី​ថ្ងៃ​សិន​ ហើយ​ព្យាយាម​កត់សំគាល់​ថា​ តើ​មេ​របស់​យើង​មានបាន​ផ្លាស់ប្ដូរ​គំនិត​មិនល្អ​នោះ​ចេញ​ឬ​អត់។

មុន​ពេល​ចូល​ទៅ​និយាយ​ជាមួយ សូម​ព្យាយាម​ស្រមៃ​គិត​ពី​ហេតុផល​ ដែល​អាច​អត់ទោស​ឲ្យ​គាត់​បានសិន ។

២. កំណត់​អត្តសញ្ញាណ​ល្អ​ណាមួយ​ដែល​មេ​ធ្លាប់​ធ្វើ

ការ​ដែល​ស្វែងយល់​ពី​មូលហេតុ​ដែល​ចៅហ្វាយ​របស់​យើង​ធ្វើ ​ឬ​ខ្វល់ខ្វាយ​ពី​រឿង​ជាក់លាក់​ណាមួយ​ អាច​ឱ្យ​យើង​យល់ដឹង​ពី​របៀប​គ្រប់គ្រង​របស់​គាត់។ បើ​ច្បាប់​មិន​អាច​គ្រប់គ្រង​បាន​ទាំងអស់​ ចូរ​ព្យាយាម​គិត​ពី​ការ​លើកទឹកចិត្ត​របស់​ចៅហ្វាយ។ អាច​មក​ពី​មូលហេតុ​ផ្សេង​ដែល​គាត់​មិន​ចង់​ប្រាប់​ ហើយ​បាន​ធ្វើ​អំពើ​មិន​គប្បី​ណា​មួយ​ ដាក់​យើង​ដោយ​អចេតនា។

៣. កុំ​ឲ្យ​រឿង​នោះ​ប៉ះពាល់​ដល់​ការងារ​យើង

មិនថា​អាកប្បកិរិយា​របស់​ចៅហ្វាយ​យើង​អាក្រក់​ប៉ុណ្ណា​ទេ ​ចូរ​ចៀសវាង​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ឲ្យ​សោះ។ កុំ​ព្យាយាម​បន្ថែម​បន្ទុក​ការងារ​យ៉ាប់យ៉ឺន​ជាមួយ​មេកើយ ​ទោះ​មេ​ខុសឬ​ត្រូវ​ គាត់​ក៏​ជា​មេ​របស់​យើង​ដែរ។  បើ​មាន​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ភ្លាមៗ​ កុំ​ទុក​យូរ​នាំ​តែ​មើល​មុខ​គ្នា​មិន​ចំ​ទៅ​ថ្ងៃ​មុខ។

៤. រក្សាគម្លាត

ធ្វើការ​ជាមួយ​មនុស្ស​គ្មាន​ព្រំដែន​ មាន​ន័យ​ថា​ យើង​ត្រូវ​ដើរ​ទៅ​មុខ​ហើយ​កំណត់​វា​ដោយខ្លួនឯង។
បញ្ហា​ប្រឈម​មួយ​របស់​មនុស្ស​ដែល​មិន​ចូលចិត្ត ​គឺ​ពួកគេ​មក​ជាមួយ​អាកប្បកិរិយា​មិន​ល្អ​ ហើយ​សំខាន់​យើង​ត្រូវ​រៀន​ពី​ចម្ងាយ​របស់​យើង ​ពី​អាកប្បកិរិយា​ទាំង​នោះ។ ដូច Robert Frost បាន​និយាយ​ថា” របង​ល្អ​ ធ្វើ​ឱ្យ​មាន​អ្នក​ជិត​ខាង​ល្អ “។

៥. ដើរតួ​ជា​អ្នកដឹកនាំ​ដោយ​ខ្លួនឯង

នៅ​ពេល​ទាក់ទង​ជាមួយ​ចៅហ្វាយ​ដែល​គ្មាន​សមត្ថភាព​ ពេលខ្លះ​ជាការល្អ​ក្នុង​ការ​សម្រេចចិត្ត​លើ​ភាព​ជា​អ្នក​ដឹកនាំ​ខ្លះ​ដោយ​ខ្លួនឯង។

បើ​យើង​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​គ្រប់គ្រាន់​ នោះ​គ្មាន​ហេតុផល​ណា​ដែល​យើង​មិន​អាច​បង្កើត​និង​ស្វែង​រក​ទិសដៅ​ដែល​យើង​បាន​ដឹង​ថា ​ក្រុមហ៊ុន​នឹង​ទទួល​បាន​លទ្ធផល​ល្អឡើយ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ មុន​ធ្វើអ្វី​ត្រូវ​ព្យាយាម​រក្សា​មេ​របស់​យើង​ឱ្យ​នៅ​ជាប់​គ្នា​ក្នុង​ក្រុម​ជានិច្ច។ កុំរំលងចៅហ្វាយឲ្យសោះ៕

ចុចអាន៖បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ប្រសើរ​ជាង​មុន ជាមួយ​៦ចំណុចនេះ

ចុចអាន៖ហេតុអ្វី​យុវវ័យភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះជាបុគ្គលសាធារណៈ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ