BREAKING NEWS
Search

ផ្ទះថ្មីរបស់ Mark សង់ជិតរួចហើយ! មើលទៅធំទូលាយហើយបរិយាកាសគួរឲ្យចង់រស់នៅណាស់

ផ្ទះថ្មីមួយទៀតរបស់តារាសម្ដែងថៃលោក Mark Prin បានកំពុងសាងសង់ជិតរួចហើយ ​ដោយ​មិន​យូរ​ទៀត​ទេ​លោក​អាច​នាំគ្រួសារចូលនៅបានយ៉ាងសប្បាយរីករាយ ក្នុងពេលមានដំណើរកម្សាន្តម្ដងៗ។

ផ្ទះថ្មីរបស់ Mark មានទីតាំងស្ថិតនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ ​នេះ​ជា​សមិទ្ធិ​ផល​ថ្មី​ដែល​បាន​មក​ពី​ការ​ខិត​ខំ​សន្សំ​ដោយ​ញើស​ឈាម​របស់លោកក្នុងការបំពេញកិច្ចការងារ ​ដើម្បី​ខ្លួន​ឯង​ក៏​ដូច​ជា​បំពេញ​ក្ដី​សុខ​​ជូន​គ្រួ​សារ​​ឲ្យ​កាន់​តែ​ពេញ​លេញប​ន្ថែម​ទៀត​។ ​កាលពីពេលថ្មីៗនេះ Mark ​បាន​នាំ​គ្នា​គ្រួសារ​ក៏​ដូច​ជា​សំណព្វ​ចិត្ត​របស់​លោក​គឺ​កញ្ញា ​Kimberley ទៅដើលេងជុំគ្នានៅខេត្តខាងលើនេះ ​ក៏​ដូច​ជា​ទៅ​អើត​​មើល​ផ្ទះ​ថ្មី​ផង​។​

Mark បានបង្ហោះរូបភាពជាច្រើនសន្លឹកពីផ្ទះថ្មី មើលទៅពិតជាធំទូលាយមានរចនាសម្ព័ន្ធរឹងមាំណាស់ ​ហើយ​បើ​មើល​ទៅ​លើ​បរិយា​កាស​វិញ​ជុំវិញ​ផ្ទះ​ក៏​ត្រជាក់​ត្រជុំ​ពេញ​ដោយ​ខ្យល់​អាកាសបរិសុទ្ធ ថែម​ទាំង​មាន​ទឹក​នៅ​សង​ខាងផ្ទះទៀតផង គួរឲ្យចង់រស់នៅណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ចុចអាន៖អ្នកលេងហ្គីតាសង្ហាមធ្យម ងំអ្នកច្រៀងលេងទឹកមុខឃ្យូត កាយវិការរាំក៏បានទៀត

ចុចអាន៖ អស់អីអស់ទៅ! ដើរលេងសមុទ្រលើកនេះ Mew សុំប្រើពណ៌ផ្កាឈូកមួយឈុតធំតែម្ដង

អត្ថបទផ្ដល់ដោយ៖poraman