BREAKING NEWS
Search

ហួសចិត្ត! ពិភពលោកឆ្លង​កូវីដអស់រយៈពេលជាង៧ ខែហើយ មនុស្ស​ជាច្រើន​មិនដែលឮពីមេរោគនេះនៅឡើយ

ខណៈដែលមេរោគ​កូវីដ១៩ បាននឹងកំពុង​បំផ្លាញពិភពលោកអស់រយៈពេលជាង៧ ខែកន្លងមកហើយ ដោយកាត់ផ្តាច់ការធ្វើដំណើរនានាជាអន្តរជាតិ បង្កើត​ការជាប់គាំងសេដ្ឋកិច្ចនិងវិបត្តិរាប់មិនអស់ព្រមទាំងឆ្លងដល់មនុសប្រមាណ១២លាននាក់ បែរជាមានក្រុមមនុស្សជាច្រើនសហគមន៍​ដែលមិនទាន់ដឹងអំពីរោគរាតត្បាតនេះសោះ។

ជនអន្តោប្រវេសន៍អេត្យូពីជាច្រើនសហគមន៍ បានសារភាព​មកកាន់សារព័ត៌មាន​ថា មិនបាន​ការពារកូវីដ-១៩ អ្វីទាំងអស់​ព្រោះ «មិនដឹង»។
នៅទ្វីបអាហ្វ្រិក ជនអន្តោប្រវេសន៍អេត្យូពីជាច្រើនពាន់គ្រួសារ កំពុងធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់តំបន់ជាច្រើនដើម្បីស្វែងរកជីវិត​សុវត្ថិភាព។

លោកCarlotta Panchetti មន្រ្តីកម្មវិធីទេសន្តរប្រវេសន៍អន្ដរជាតិរបស់អង្គការសហប្រជាជាតិប្រចាំនៅ Mogadishu បាននិយាយថា ប្រទេសសូម៉ាលីគឺគ្រាន់តែជាចំណុចទៅដល់ដំបូង មុនពេលពួកគេធ្វើដំណើរបន្តទៅប្រទេសយេម៉ែនហើយបន្ទាប់មកទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក៏ដូចជា​ប្រទេសឈូងសមុទ្រដទៃទៀតដើម្បីស្វែងរកការងារធ្វើ។

ជាចម្បងអំពីជនចំណាកស្រុកវ័យក្មេងទាំងនោះ មានរួមទាំងកុមារនិងស្ត្រីពិតជាកំពុងផ្សងព្រេង​ដាក់ជីវិត​ ដើម្បីនឹង​ស្វះស្វែងរកឱកាសរស់នៅប្រសើរជាងទីកំណើតរបស់ពួកគេ។

ពួកគេកំពុងធ្វើចំណាកស្រុកក្នុងស្ថានភាពលំបាកមួយ«ធ្ងន់ធ្ងរ»ដោយដើរកាត់វាលខ្សាច់ដោយគ្មានរបស់របរអ្វីទាំងអស់ មានតែដបទឹកមួយប៉ុណ្ណោះ។

នៅពេល IOM ចាប់ផ្តើមស្ទង់មតិលើជនចំណាកស្រុកដែលក្រុមគេបានជួបប្រទះព័ត៌មានជាច្រើន​បានធ្វើឱ្យភ្ញាក់ផ្អើល។ IOM បានសរសេរទុកថាកាលពីខែមីនា​នៅពេលដែលមេរោគកូវីដនេះឆ្លងរាលដាលដំបូងតាមរយៈប្រទេសសូម៉ាលី ហើយត្រូវបានប្រកាសថាជាជំងឺរាតត្បាត ៨៨ ភាគរយនៃជនចំណាកស្រុក IOM ដែលបានស្ទង់មតិ មិនបានដឹងអ្វីសោះអំពីមេរោគនេះ។

នៅចុងខែមិថុនាការយល់ដឹងបានកើនឡើងប៉ុន្តែនៅតែ ៤៩ ភាគរយនៅតែ​មិនបានដឹងពីការផ្ទុះឡើងនៅទូទាំងពិភពលោក។

ជិតពាក់កណ្តាលនៃចំនួនប្រជាជនដែលIOMទៅដល់ហើយបានធ្វើការស្ទង់មតិនៅតែមិនទាន់បានដឹងអំពីវិធីការពារកូវីដ១៩ នៅឡើយ” ។

ក្រៅពីកង្វះខាតនៃការប្រើប្រាស់អ៊ីនធឺណេត ការទទួលបាន​ព័ត៌មានដែលអាចទុកចិត្តបាននិងអាចត្រូវបានរារាំងដោយឧបសគ្គភាសាផងដែរ។

ដោយ​សុភា
ABCnet
អត្ថបទពាក់ព័ន្ធ

កូវីដបានឆ្លងដល់ ១២ លានករណី ស្លាប់ជាង ៥៤៧.០០០ នាក់ជុំវិញពិភពលោក

អ្នកស្លាប់ថែមម្នាក់ទៀតដោយកូវីដ ឯអន្តេវាសិកដ្ឋានកម្មករនៅសឹង្ហបុរី