BREAKING NEWS
Search

សន្តានមនុស្ស​រមិលគុណ មើលលើបួនចំណុចធំៗនេះ

មនុស្សរមិលគុណជាពាក្យពេញនិយមក្នុងសង្គមខ្មែរយើងទោះបីយើងភាគច្រើនប្រកាន់ជំនឿតាម​ទស្សនវិទ្យាកំពូលនៃព្រះពុទ្ធជាប្រធានក្តី។

មនុស្សរមិលគុណ បន្សល់ទុកក្នុងសង្គមនូវអារម្មណ៍រងាចាល ​ការឈឺចាប់ និង​ការនឿយណាយចំពោះអំពើល្អ លែងចង់បន្តទៅអ្នកណាទៀត ធ្វើឱ្យសង្គមដែលទម្លាប់បរិច្ចាគ ជ្រោមជ្រែង​សឹងក្លាយជាសង្គមសក់អ្នកណាក្បាលអ្នកនោះ ដូចក្នុងរបបបីឆ្នាំ​៨ខែព្រោះ​ការខកចិត្ត។

សម្គាល់បុគ្គល​រមិលគុណតាមរយៈ៖

១ កុហកបំភ្លៃ​អំពីអតីតកាល

មនុស្សនោះ​បានចេះដឹង បានឱកាស បាន​មានបានដោយសារបុគ្គលណាម្នាក់ ឬក្រុមណាមួយ ប៉ុន្តែ​នៅក្នុងការ​រំលឹករបស់គេ គេរំលងឈ្មោះ​បុគ្គលទាំងឡាយនោះចោល ព្រោះខ្លាច​ថា​ប្រវត្តិពិតនោះមិនជួយ​ឱ្យគេ​ក្លាយជា បុគ្គលដែល​ជោគជ័យ​ដោយបាតដៃខ្លួនឯងពិតប្រាកដ ខ្លាចមិនបានទទួលការស្ងើចសរសើរ​។​ ប្រវត្តិពួកគេច្រើនតែបំភ្លៃ ហើយភាគច្រើន​រឿងនេះ​កើតមាន​លើជំពូកមនុស្ស​ចរិតមិនល្អដែលអាចកុហកសូម្បីតែខ្លួនឯងបាន។

២ រកចំណុចមិនល្អរបស់អ្នកដទៃ​បំភ្លៃ​ចំណុចខ្សោយខ្លួន

មនុស្សប្រភេទសត្វក្រពើ ជាមនុស្ស​ដែលដល់ត្រើយកាលណា ចង់ខាំឆីទាំង​អ្នកជួយខ្លួនទៀត​ព្រោះសំអាងលេសមិនចេះអស់ ដូចជា «តាឯងចងអញតឹងណាស់!» ពោលគឺមនុស្សប្រភេទនេះតែងមានលេស ក្នុងការទាត់ចោលអំពើល្អ​របស់អ្នកជួយ​ដោយលើកកំហុសរបស់អ្នកជួយមកជាហេតុ ដើម្បីក្បត់បានតែមួយរំពេជពេល​បានដល់គោលដៅ។

៣ លោភលន់

មនុស្សបែបនេះមិនចេះប្រៀបធៀបខ្លួនឯងនឹងអតីតកាលទេ គេប្រៀបខ្លួនគេឱ្យស្មើអ្នកមានគុណ ឬចង់លើស​ ចង់ប៉ែង​ទាំងអ្នកដែលធ្លាប់អោនជាជណ្តើរឱ្យខ្លួនឆ្លងផង។ គេមិនស្គាល់ខ្លួនឯងច្បាស់ ហើយ​មានគំនិតមហិច្ឆិតា​ស្មានមិនដល់ ព្រោះមនុស្ស​ប៉ិនប្រសប់រកជំនួយដូចគេក៏ប៉ិនខាងតំអូញ និង​ប៉ិនខាង​ចង់បាន លោភលន់ដូចគ្នា ព្រោះមនុស្ស​ដែលមានជំនឿលើសមត្ថភាព​ខ្លួនឯ តែងតែ​មិនងាយទៅជំពាក់គុណអ្នកណាទទេៗឡើយ។​

៤ ស្អប់ពាក្យថា«គុណ»

មនុស្សនេះមិនចូលចិត្ត​ស្តាប់ការរំលើកគុណ ហើយ​យល់ថា ​អ្នករំលើកគុណជាមនុស្ស​ធ្វើគុណចង់បានប្រយោជន៍។ មនុស្ស​នេះ​មិនចេះជួយ​អ្នកណា ​ថែមទាំងមិនជឿថាលោកនេះមានផលតបស្នង អាក្រក់ឬល្អទៀតផង។ ជាចុងក្រោយ​មនុស្ស​​បែបនេះ​ប្រសិនមានជោគជ័យ​ក៏សឹងតែរយៈពេលខ្លីហើយពេលផុងដួលវិញ គឺដួលខ្លាំងក្រោកលែងបាន ។​ គិតតាម​វិទ្យាសាស្ត្រ មកតែពីទង្វើគេខ្លួនឯង ដែលចុងក្រោយស្លាប់ព្រោះកាំបិតមុតរបស់ខ្លួន ចំណែកគិតតាមធម៌ គេនោះ​ត្រូវសងបាបត្រួតលើបាបព្ រោះគំនិត​និង​ទង្វើ់រមិលគុណនេះ។

អាចផ្ញើអត្ថបទនេះ​ទៅកាន់មនុស្ស​រមិលគុណនានាបាន។

ប្រែសម្រួល ហាណា

ចុចអាន បន្ថែម

ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកអាចជាគន្លឹះនៃភាពជោគជ័យ

សម្គាល់មើលមនុស្សប្រុស ដែលចូលចិត្ត​តោងកូនស្រីអ្នកមាន​ដើម្បីជោគជ័យ