BREAKING NEWS
Search

ផឹកស៊ីអស់៦ ម៉ោងនៅផ្ទះអ្នកស្គាល់គ្នា រួចចុងក្រោយ​សម្លាប់នាង​ចោល

កាណាដា៖ ឃាតករជាយុវជនវ័យក្មេង​ឈ្មោះ Shaye Kotiau ត្រូវកាត់ឱ្យជាប់ទោស​ ២២ ឆ្នាំក្រោយពីបទសម្លាប់​អ្នកស្គាល់គ្នាឈ្មោះអ្នកស្រី  Tamara Farrell ក្រោយពិធី​ហូបចុកមួយ។

នាង Tamara Farrell មានអាយុ ៣២ ឆ្នាំនៅពេលដែលត្រូវបានគេធ្វើឃាតនៅជាយក្រុង Ballarat នៃប្រទេសកាណាដាកាលពីខែកុម្ភៈឆ្នាំ ២០១៩ ។

សាកសពនាង​បានឆេះរោលត្រូវបានគេរកឃើញនៅតំបន់ Nambrok ចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រពីផ្ទះ ។

សាក្សីនិយាយថា អ្នកស្លាប់ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ មានស្មារតីខ្ពស់និងមានអាកប្បកិរិយាល្អ ហើយត្រូវបានចោមស្រឡាញ់ដោយបុគ្គលិក​របស់គាត់ជាខ្លាំង ។

តុលាការនៃទីក្រុងមែលប៊នបានដឹងឱ្យថាសាកសពរបស់ស្ត្រីអាយុ ៣១ ឆ្នាំរូបនេះ បានរកឃើញកាលពីចុងខែកុម្ភៈ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាក្សីដែលបានឃើញ​ស្ត្រីនោះក្រោយគេមុនពេលគាត់បាត់ខ្លួន ហើយរកឃើញសពគាត់រុំនឹងក្រណាត់វាំងននដែលរុះពីបង្អួចផ្ទះរបស់នាងផ្ទាល់។

ជនល្មើស Shaye Kotiau អាយុ ២៣ ឆ្នាំបានសារភាពក្រោយពីប៉ូលិសតាមប្រមាញ់ចាប់ខ្លួនថាខ្លួននិង​ប្អូនស្រីវ័យ២០ ឆ្នាំបានទៅលេងផ្ទះរបស់ជនរងគ្រោះឈ្មោះ Farrell ហើយបានផឹកស៊ីស្រវឹងអស់រយៈពេល ៦ ម៉ោងដោយសារ​ពួកគេស្និទស្នាល ព្រោះ​បងប្អូនបីនាក់របស់ជនល្មើស មានម្តាយជាមិត្ត​របស់អ្នករងគ្រោះ។

អ្នកស្រីTamara Farrell ត្រូវបានសម្លាប់ដោយ Shaye Kotiau នៅក្នុងផ្ទះខ្លួនឯងដោយក្រោយមកសាកសពត្រូវបានគេដាក់ចូលទៅក្នុងឡានរបស់ជនល្មើស ដែលពីរនាក់បងប្អូន​បានបើកឡានទៅកាន់តំបន់ណាំក្រង ឃ្លាំមើលអស់រយៈពេល ២០ នាទីទម្រាំដាក់សពចុះ។

របស់របរពីផ្ទះរបស់អ្នកស្រី Farrell រួមមាន​កាបូបដែលមានស្នាម ធ្មេញ សក់និងបន្តោងត្រូវបានគេរកឃើញនៅក្រោមស្ពានផ្លូវដែកមួយក្នុងទីក្រុង Altona ។

ជនល្មើស Kotiau បានអះអាងថា នេះជាការសម្លាប់ក្នុង សុបិនស្រវឹង។ក្មេងស្រីម្ភៃឆ្នាំំនាង Kieahn Kotiau ត្រូវបានផ្តន្ទាទោសឱ្យស្ថិតនៅមណ្ឌលកែប្រែសហគមន៍ចំនួន ១២ ខែចំពោះការជួយបងប្រុសយកសាកសពចេញ។

 

ស្រស់

ចុចអាន សន្តានមនុស្ស​រមិលគុណ មើលលើបួនចំណុចធំៗនេះ

ចុចអាន ប្រទេសមួយនៅអាស៊ានកំពុងមានបញ្ហាកូវីដខ្លាំងព្រោះផ្តាច់អ៊ីនធើណេតចោល