BREAKING NEWS
Search

លោក​នាយ​រង​ប៉ុស្តិ៍​ជ័យជំនះ​ម្នាក់​ គាំង​បេះ​ដូងខណៈវេនប្រចាំការនៅប៉ុស្តិ៍ ស្លាប់មុនដល់មន្ទីរពេទ្យ

​ភ្នំពេញ ​៖​ គួរ​ឲ្យ​អាសូរ​លោក​នាយរង​ប៉ុស្តិ៍​ជ័យជំនះ​ម្នាក់​ ខណៈ​វេន​ប្រចាំការ​ នៅ​ប៉ុស្តិ៍​ស្រាប់តែ​កើត​អាការៈ​មិន​ស្រួល​ ក៏​ត្រូវ​មិត្តរួម​ការងារ​ជួយ​ធ្វើ​ចលនា​និង​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​កាល់ម៉ែត​ដែរ​ តែ​ជា​អកុសល​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​។ ហេតុការណ៍​ការណ៍​នោះ​បាន​ភ្ញាក់ផ្អើល​ឡើង​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​ ស្ថិត​ខាងក្រោយ​ព្រះបរមរាជវាំង​ នៅ​ផ្លូវ​លេខ​១៨៤​កែង​១៩ ​ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

​លោក​នាយរង​ប៉ុស្តិ៍​ជ័យ​ជំនះ​ ដែល​ស្លាប់​គួរ​ឲ្យ​អាសូរ​ ដែល​គេ​សង្ស័យ​ថា ​អាច​មក​ធ្វើការ​ហួសកម្លាំង​នោះ​ឈ្មោះ រ​ត្ន័ ពៅ អាយុ​៥០​ឆ្នាំ បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​គាំង​បេះដូង​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹង​ថា​ លោក​នាយរង​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​នោះ​ គឺ​ត្រូវជា​វេន​ប្រចាំការ​របស់​គាត់ ​ដែល​គាត់​ប្រចាំ​បញ្ជា​ដូច​វេន​សព្វដង​ចឹង ​ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ​ មិន​ដឹង​ជា​គាត់​មាន​បញ្ហា​សុខភាព​អ្វី​នោះ​ទេ​ ស្រាប់តែ​កើត​អាការៈ​មិន​ស្រួល​ ក៏​ត្រូវ​បាន​មិត្ត​រួម​ការងារ​នាំគ្នា​ជួយសង្គ្រោះ​បឋម​ដែរ​តែ​ នៅតែ​មិន​ស្រួល​ក៏​ប្រញាប់​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ ពេល​ដែល​មកដល់​ពេទ្យ​ក៏​គ្រូពេទ្យ​បញ្ជាក់​ថា ​ជនរងគ្រោះ​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បច្ចុប្បន្ន​សព​ បាន​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ភូមិ​ពាម​កោះ ឃុំ​ពាម​រ៏ ស្រុក​ពាម​រ៏ ខេត្ត​ព្រៃវែង​តាម​ប្រពៃណី​៕
អត្ថបទ៖ ​រស្មី
សូមចុចអាន៖ ​បុរស​អ្នក​ដាប់​ខ្យង​សមុទ្រ​ម្នាក់​ លង់ទឹក​ស្លាប់​ នៅ​ក្រោម​កំពង់ផែ​