BREAKING NEWS
Search

ឯកឧត្តម ផៃ ស៊ីផាន៖ សម្លេង​បែក​ធ្លាយ​សម្តេច​តេជោ​ ជា​ព័ត៌មាន​រដ្ឋបាល​ប៉ុណ្ណោះ

ឯកឧត្តម ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ពី​ការ​បែក​ធ្លាយ​សម្លេង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ណែនាំ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​សង​​ជំនួស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គ្រាន់​តែ​ជា​ព័ត៌មាន​រដ្ឋបាល មិន​ទាន់​យក​ជា​ការ​បាន​ទេ។

លោក​ថា ក្នុង​សម្លេង​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ណែនាំ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ឲ្យ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ ដើម្បី​រើស​ថ្ងៃ​ឈប់​សម្រាក​សង​ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្តែ​ការណែនាំ​នេះ ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​ទេ​។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា សម្តេច​បាន​គិតគូរ​នឹង​ផ្តល់​ការ​ឈប់​សម្រាក​សង​រយៈ​ពេល ០៥ ថ្ងៃ បន្ថែម​ពីរ​ថ្ងៃ​ទៀតនៅ​ថ្ងៃ​សោរ៍​និង​ថ្ងៃ​អាទិត្យ​៕