BREAKING NEWS
Search

ស្រវឹង ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច ត្រូវ​អ្នកភូមិ​ប្រទះឃើញ ​ប្ដឹង​សមត្ថកិច្ច ឃាត់ខ្លួន​ទាំង​យប់​

ឧត្ដរមានជ័យ ​៖​​ យុវជន​ម្នាក់ ​អាយុ​ទើបតែ​១៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​មិនបាន​សម្រេច កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២០ ស្ថិតនៅ​ភូមិ​គោក​ច្រេស​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី មាន​ប្រជាពលរដ្ឋ​តេ​ប្ដឹង មាន​កើត​ករណី ប្រទូស្ត​កេរ្តិ៍ខ្មាស ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ សួង ពេជ្រ​ព្រៃ​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព ដេក​ពោប​ពី​លើ​ខ្លួន​ជនរងគ្រោះ​ឈ្មោះ ស ក ណ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ បាន​​ដោះ​ខោអាវ​ខ្លួនឯង​ចេញ​អស់ ហើយ​ស្រាត​ខោ​ជនរង​គ្រោះ​ចេញ ខណៈ​នាង​មាន​សភាព​ស្រវឹង​ស្រា​បៀរ​ខ្លាំង​ លែង​ដឹងខ្លួន បន្ទាប់ពី​ពួកគេ​ទាំងពីរ​នាក់​ជូន​គ្នា​ទៅ​នោម​ក្រោម​ដើម​ស្តៅ​ក្រោយ​ផ្ទះ​នោះ។​

ដោយឡែក បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី ​ឈ្មោះ ហួត ស្រី​ម៉ាច ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​, ឈ្មោះ ណុប ចំ​រ៉ុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ និង​ឈ្មោះ រ៉ែ​ម រស្មី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល បាន​បំភ្លឺ​ថា ​៖ កាលពី​វេលា​ម៉ោង​ប្រហែល​២០​និង​០០​នាទី ក្រោយពេល​ពួក​ខ្លួន (​មាន​ឈ្មោះ ណុប ចំ​រ៉ុង ,ជនរង​គ្រោះ ,ហួត ស្រី​ម៉ាច​, សួង ពេជ្រ​ព្រៃ​វ័​ន្ត​) នាំគ្នា​ផឹក​ស្រា​បៀរ​អស់​ប្រហែល​១​កេស នារី​រង​គ្រោះ ក៏​ស្រវឹង ហើយ​បាន​ចូល​ទៅ​ដេក​ក្នុង​ផ្ទះ ដោយ​មាន​ជនសង្ស័យ​ឈ្មោះ សួង ពេជ្រ​ព្រៃ​វ័​ន្ត​ នៅ​អង្គុយ​មើល។ លុះ​នៅ​ម៉ោង​ប្រហែល​២០​និង​៣០​នាទី ក៏​បាត់ឈ្មោះ ស ក ណ(នារី​រង​គ្រោះ) និង​ឈ្មោះ សួង ពេជ្រ​ព្រៃ​វ័​ន្ត​ជនសង្ស័យ) ពីក្នុងផ្ទះ។ ពេលនោះ​ពួក​ខ្លួន​ក៏​តាម​រក ស្រាប់តែ​ឃើញ​ឈ្មោះ សួង ពេជ្រ​ព្រៃ​វ័​ន្ត ដែល​មាន​ខ្លួន​ស្រាត​ននលគក កំពុង​ដេក​ពោប​ពីលើ​ខ្លួន​របស់​ឈ្មោះ ស ក​ ណ ដែល​ស្ថិត​ក្នុង​អាការៈ​ស្រវឹង​មិន​ដឹង​ខ្លួន និង​ពុំ​មាន​ស្លៀកខោ នៅ​លើ​ដី​ក្រោម​ដើម​ស្តៅ​ក្រោយ​ផ្ទះ។​

ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​នាំ​ជនសង្ស័យ​មក​សួរនាំ។ ជនសង្ស័យ ​បាន​ឆ្លើយ​សារភាព​ថា​ រូប​ខ្លួន​ពិតជា​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ដូច​ការ​រៀបរាប់​របស់​សាក្សី​ខាងលើ​មែន។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់៕
​អត្ថបទ ៖​ ចាន់ ធី​

សូមចុចអាន ៖ លោក​នាយ​រង​ប៉ុស្តិ៍​ជ័យជំនះ​ម្នាក់​ គាំង​បេះ​ដូងខណៈវេនប្រចាំការនៅប៉ុស្តិ៍ ស្លាប់មុនដល់មន្ទីរពេទ្យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114