BREAKING NEWS
Search

Sweet លក្ខណៈប្តីប្រពន្ធ! Chiranan នាំស្វាមីមកផ្អែមល្ហែមតែពីរនាក់ ដល់ ផាត់តាយ៉ា

តារាសម្ដែងស្រីថៃជើងចាស់ ដែលទស្សនិកជនភាគច្រើនស្គាល់ថា ជាតារាស្រីចូលចិត្តសម្ដែងរឿងភាគវាយប្រហា ស៊ើបអង្កេត នា​ង ​Chiranan ទោះបីមានវ័យកាន់តែជ្រេ ប៉ុន្តែ រូបសម្រស់នៅតែស្រស់ស្អាតមិនប្រែ។

បន្ទាប់ពីនាងបានរៀបការជាមួយតារាសម្ដែងដូចគ្នាគឺលោក Thun Tanakorn កាលពីប៉ុន្មានឆ្នាំមុនរួចមក កម្រឃើញប្តីប្រពន្ធមួយ គូ​នេះចេញទៅដើរកម្សាន្ត ក្រេបទឹកឃ្មុំតែពីរនាក់ណាស់ ភាគច្រើនទៅលក្ខណៈជាគ្រួសារតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះបន្តិចឃើញគណនីអ៊ីនស្តាក្រាមរបស់ Chiranan បង្ហោះរូបភាពយ៉ាងច្រើន ថត​គូជា​មួយ​ស្វា​មី​បណ្តូល​ចិត្តតែពីរនាក់នៅខេត្ត ផាត់តាយ៉ា ដែលជាហេតុធ្វើហ្វេនៗរបស់គេសប្បាយចិត្តយ៉ាងខ្លាំង។ ក្រៅពីទៅកម្សាន្ត​ជា​លក្ខ​ណៈ​ប្តី​​ប្រពន្ធហើយ Thun និង Chiranan តែងខ្លួនជាលក្ខណៈគូស្នេហ៍ ដោយពួកគេទាំងពីរស្លៀកឈុតហែលទឹកពណ៌ផ្កាឈូកស្រស់ អង្គុយញ៉ាំអាហារបណ្តែតលើទឹកយ៉ាងរ៉ូមែនទិច។

យូរៗបានចេញក្រៅក្រេបទឹកឃ្មុំតែពីរនាក់ម្ដង Thun និង Chiranan មិនក្រែងចិត្តអ្នកគាំទ្រ បង្ហោះរូបភាពគូ​ជាមួយគ្នា​យ៉ាង​មានក្តី​សុ​ខ ​ធ្វើឱ្យអ្នកគាំទ្រមួយចំនួនច្រណែនមិនតិចទេ៕

ចុចអាន៖ ផ្ទះថ្មីរបស់ Mark សង់ជិតរួចហើយ! មើលទៅធំទូលាយហើយបរិយាកាសគួរឲ្យចង់រស់នៅណាស់

ចុចអាន៖ អស់អីអស់ទៅ! ដើរលេងសមុទ្រលើកនេះ Mew សុំប្រើពណ៌ផ្កាឈូកមួយឈុតធំតែម្ដង

អត្ថបទផ្ដល់ដោយ៖poraman