BREAKING NEWS
Search

ចង់ក្លាយជាអ្នកនយោបាយ? ជំនាញទាំងនេះ​អាចជួយជម្រុញ​ទៅរកបំណងប្រាថ្នាបាន

ការរៀបចំអាជីពទៅក្នុងឆាក​នយោបាយ ត្រូវ​ធ្វើផែនការតាំងពីពេលចប់ចំណេះទូទៅ។ ភាពជោគជ័យខាងនយោបាយតែងត្រូវការ​បុគ្គលិកលក្ខណៈពិសេសៗ ដូចជាមហិច្ឆិតា ភាពវាងវៃ រើសចំ​កន្លែងចាប់ផ្តើមត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវផងដែរ។

រីឯសញ្ញាប័ត្រដែលជួយជំរុញច្រើនដល់អាជីពក្នុងឆាកនយោបាយមានដូចជា៖

រដ្ឋបាលសាធារណៈ
បើចង់ក្លាយជាផ្នែកមួយនៃឆ្អឹងខ្នងស្ថាប័នរដ្ឋាភិបាលកំរិតយល់ដឹងច្បាស់អំពីរដ្ឋបាល​សាធារណៈ​គឺ​សក្ត័សម​បំផុត។ រដ្ឋបាលសាធារណៈគឺជាការយល់ដឹងអំពីទម្រង់និងការអនុវត្តគោលនយោបាយ​របស់រដ្ឋាភិបាល ទទួលខុសត្រូវក្នុងការលើកស្ទួយច្បាប់ គោលនយោបាយនិងបទប្បញ្ញត្តិនានា ដែលត្រូវបានដាក់ចេញ​ដោយរដ្ឋាភិបាល ហើយសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរៀបចំផ្លូវឆ្ពោះទៅអាជីពនេះ។

តើគេរៀនអ្វីខ្លះនៅក្នុងកម្មវិធីរដ្ឋបាលសាធារណៈថ្នាក់បរិញ្ញាបត្រ?
និស្សិត​នឹង​រៀនអំពីដំណើរការម៉ត់ចត់ដែលដាក់គោលនយោបាយរបស់រដ្ឋាភិបាលទៅជាច្បាប់។ កម្មវិធីទាំងនេះគ្របដណ្តប់លើដំណើរការដែលអ្នកគ្រប់គ្រងប្រើ ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល នឹងវគ្គគ្រប់គ្រងថវិកាជាតិ វិធីដាក់ពង្រាយធនធានមនុស្ សរបៀបរៀបចំការចំណាយនិងមូលដ្ឋានគ្រឹះនៃកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ។ល។

ធុរកិច្ច​អន្តរជាតិ
ការគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ចសាកលបានបញ្ជា​ជាមេលើអាជីវកម្មខ្នាតតូចនិងសហគ្រាសធំ ៗ ។ សញ្ញាប័ត្រពាណិជ្ជកម្មអន្តរជាតិអាចជួយឱ្យយល់ពីភាពស្មុគស្មាញនៃគោលនយោបាយសេដ្ឋកិច្ចបរទេសដែលទាក់ទិនជាមួយ​មូលដ្ឋានខ្លួន។ កម្មវិធីថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិផ្តោតលើការកសាងជំនាញភាគទិន្នន័យនិងទស្សនៈទូលំទូលាយលើនយោបាយ​និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិដែល​អាចត្រួសត្រាយផ្លូវដល់អាជីពជាអ្នកការទូតក៏អាចជួយអ្នកឱ្យក្លាយជាមេធាវីជំនាញផ្នែកជំនួញអន្តរជាតិដែលមេធាវីជាច្រើនមកហើយ​បាន​បន្តក្លាយជាអ្នកនយោបាយដែលទទួលជោគជ័យមិនធម្មតា។

ទំនាក់ទំនងអន្តរជាតិ
កំរិតទំនាក់ទំនងនយោបាយ តម្រូវឱ្យមានការយល់ដឹងយ៉ាងជិតស្និទ្ធអំពីទំនាក់ទំនងអន្តរជាតិស្វែងយល់ពីឆាកអន្តរជាតិដែលមានភាពស្មុគស្មាញនិងផ្លាស់ប្តូរជានិច្ច។ ការសិក្សា​ផ្នែកនេះ បញ្ចូលគ្នានូវវិញ្ញាសាផ្សេងៗដើម្បីផ្តល់ឱ្យនិស្សិត នូវសមត្ថភាពដ៏ល្អយល់ពីឆាកស្មុគស្មាញនៃគោលនយោបាយការបរទេស សេដ្ឋកិច្ចដើម្បីស្វែងយល់ពីរបៀបដែលប្រព័ន្ធច្បាប់នៃមហាអំណាចបរទេសធំ ៗ និងរចនាសម្ព័ន្ធច្បាប់អន្តរជាតិដែលត្រួតពិនិត្យអន្តរកម្មរវាងប្រទេសធ្វើឱ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង។ អ្នកការទូតល្បី ៗ ជាច្រើនបានសិក្សាទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យហើយសញ្ញាប័ត្រទំនាក់ទំនងអន្តរជាតិក៏អាចរៀបចំសម្រាប់អាជីពស៊ើបការណ៍សម្ងាត់ដែរ។

គោលនយោបាយសាធារណៈ
ឧត្តមភាពរបស់មុខជំនាញ គោលនយោបាយសាធារណៈរដ្ឋគឺជួយអ្នកនយោបាយលេចធ្លោឱ្យយល់ពីអ្វីដែលអ្នកបោះឆ្នោតកំពុងគិត។ ពួកគេរៀបចំគោលនយោបាយដែលជួយប្រជាជនជាមធ្យមឱ្យរស់នៅបានប្រសើរ ហើយពួកគេធ្វើអន្តរកម្មជាមួយអ្នកបោះឆ្នោតនៅឯព្រឹត្តិការណ៍ផ្សេងៗនៅតាមបណ្តោយយុទ្ធនាការឃោសនាបានយ៉ាងស៊ីសង្វាក់។ ជាមួយនឹងបទពិសោធន៏អ្នកជំនាញខាងគោលនយោបាយសាធារណៈអាចឈានឡើងតាមរយៈជួរនយោបាយដើម្បីក្លាយជាសមាជិកព្រឹទ្ធសភាសមាជិកសមាជិកាអភិបាលខេត្ត។ល។ នៅក្នុងកម្មវិធីបរិញ្ញាប័ត្រគោលនយោបាយសាធារណៈគេនឹងរៀនអំពីការបង្កើតគោលនយោបាយជាផ្លូវការហើយនឹងរៀនពីរបៀបវែកញែកមតិសាធារណៈ ដើម្បីបង្កើតរយុទ្ធនាការឈ្នះ ៗ ។

បណ្តាញផ្សព្វផ្សាយនិង​ទំនាក់ទំនង
ដោយសារអ្នកនយោបាយស្ថិតនៅឯទីសាធារណៈញឹកញាប់ជំនាញទំនាក់ទំនងជាដាវនិងខែលរជាជម្រើសដែលអាចទទួលបានសម្រាប់មន្រ្តីសាធារណៈក្នុងការ​គ្រប់គ្រងសន្និសីទសារព័ត៌មាននិងព្រឹត្តិការណ៍និយាយជាសាធារណៈនានា ប្រឆាំងសម្តីវាយប្រហារ និង​ការបង្កើតព័ត៌មានមិនពិត។ ដំណើរការនិងសមត្ថភាពប្រមូលព័ត៌មានគឺផ្តោតសំខាន់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ដូចជាការសរសេរ និងពាក្យនិយាយល្អៗ មាន​ប្រសិទ្ធិភាព ដែលទាក់ទាញបានការព្រមជឿ ព្រមគោរពដើរតាម។ ថ្នាក់បរិញ្ញាបត្រមួយនេះក៏នឹងផ្តោតលើការដោះស្រាយបញ្ហា ការសំរេចចិត្ត ភាពជាអ្នកដឹកនាំនិងការដោះស្រាយជម្លោះក្នុងកំរិតនៃការប្រាស្រ័យទាក់ទងផ្ទាល់។

វិទ្យាសាស្រ្តនយោបាយ
វិទ្យាសាស្ត្រនយោបាយគឺជាសិល្បៈនៃការយល់ដឹង ពីរបៀបដែលនយោបាយជាតិដំណើរការ។ និស្សិតបញ្ចប់ការសិក្សាដែលមានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយជាអ្នកជំនាញលើប្រព័ន្ធនយោបាយផ្សេងៗគ្នាដែលបានបង្កើតពិភពលោកនាពេលបច្ចុប្បន្នហើយពួកគេយល់ថាតើមនោគមវិជ្ជានយោបាយមានប្រភពមកពីណា។ និស្សិតវិទ្យាសាស្ត្រនយោបាយរៀនអ្វីអំពីប្រព័ន្ធនយោបាយមូលធននិយម ហ្វាស៊ីសនិយមនិងកុម្មុយនីស្ត។ ពួកគេរៀនពីរបៀបប្រៀបធៀបមនោគមន៍វិជ្ជានយោបាយខុសៗគ្នា ហើយរកឃើញអត្ថប្រយោជន៍និងបង្អាក់វិធីសាស្រ្តនីមួយៗទៀត។ ក្នុងនាមជាអ្នកវិទ្យាសាស្រ្តនយោបាយដ៏ជោគជ័យ គេនឹងរៀនពីរបៀបមើលមនោគមន៍វិជ្ជានយោបាយផ្សេងគ្នា ដោយមិនលំអៀងនិងជាក់លាក់។

ឡាហ្សូលី