BREAKING NEWS
Search

ពលរដ្ឋខ្មែរ ៨៦ នាក់​បានវិល​ត្រលប់មក​ពី​ប្រទេសម៉ាឡេស៊ី​ មុននេះបន្តិច​

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរចំនួន ៨៦នាក់ បា​នធ្វើ​បានវិលត្រលប់​មកកាន់​កម្ពុជា​វិញ​​នៅព្រឹក​​ថ្ងៃទី ៩ ខែកក្កដា​ ឆ្នាំ​២០២០នេះ វេលាម៉ោង ១១ និង​៣០នាទី តាម​ជេីងយន្តហោះពាណិជ្ជកម្មលេខ AK538 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ។

នេះគឺជាជេីងហោះហេីរពាណិជ្ជកម្មធម្មតាលេីកទី១របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់តាំងការបិទជេីងហោះហេីររបស់ខ្លួនក្នុងខែមីនា ឆ្នាំ២០២០​មកដោយមានមានការជួយសម្របសម្រួលបន្ថែមពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ពលករ-ពលការនី សិស្ស-និស្សិតកម្ពុជា បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ តាមរយៈ ជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នុិងក្រុមហ៊ុនអាកាសចរណ៍ Air Asia បានចំនួន ៤លេីក ដែលមានពលរដ្ឋខ្មែរសរុបចំនួន ៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។

បច្ចុប្បន្ន ស្ថានទូតកំពុងបន្តជួយសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តេីមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតី ឡើងវិញបានឆាប់ ដើម្បីចូលរួមដោះស្រាយបញ្ហា bubble travels នៅក្នុងតំបន់ សំដៅធ្វើយ៉ាងណា ឱ្យឧស្សាហកម្មហោះហើរ និងឧស្សាហកម្មគ្មានផ្សែង អាចវិលទៅរកភាពប្រក្រតីដោយរលូន។

សូមគោរពបញ្ជាក់ជូនថា ប្រទេសម៉ាឡេស៊ីនៅបន្តរបិទព្រំដែនរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហេីយកំពុងចចារជាមួួយប្រទេសជិតខាងរបស់ខ្លួន ដេីម្បីបេីកព្រំដែនឡេីងវិញសំដៅសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វេីដំណេីរប្រកបការងាររបស់ប្រជាពលរដ្ឋជាប់ ព្រំដែននឹងគ្នា។

អត្ថបទ៖ ជលសា

ចុចអាន៖ ម៉ូតូ​បុក​ម៉ូតូ​ត​គ្នា​នៅ​ស្រុក​ពួក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៣​នាក់