BREAKING NEWS
Search

ចាប់ផ្តើមអាជីវកម្ម ដោយផ្តល់នូវអ្វី​ដែលមនុស្សជាច្រើនកំពុងត្រូវការ​

សួរថា​អ្វីខ្លះយើងខ្លួនឯងកំពុងត្រូវការបំផុតហើយពិបាករក?

ប្រសិន​ឆ្លើយសំណួរទាំងនោះបាន ទំនងជាការបើកអាជីវកម្មរបស់យើងជោគជ័យ​ក្នុងភាគរយច្រើន។

ខាងក្រោមនេះ​ជាសម្រង់របស់ Business Insider នូវបណ្តាសេវាកម្មដែលពិភពលោកកំពុងខ្វះ៖

១ កន្លែងលំហែរក្បែរក្រុងតែមានអារម្មណ៍ដូចក្នុងព្រៃជ្រៅ

មនុស្សមិនចង់ធ្វើដំណើរ ព្រោះកត្តាពេលវេលាគ្រប់គ្រាន់ តែចង់ទៅឱ្យបាត់ក្នុងធម្មជាតិ។ រីសតប្រភេទច្នៃប្រឌិត យល់អំពីទំហំ​វិបត្តិនៃមនុស្សក្នុងតំណាក់កាលសេដ្ឋកិច្ចតឹងតែង នឹងជួយឱ្យជោគជ័យបានរហ័ស ។​ ការងារនេះ សមជាមួយ​មនុស្សដែលធ្លាប់ដើរច្រើន ឃើញទិដ្ឋភាពប្លែកៗច្រើន និងមាន​គំនិត​ច្នៃ​ពិសេសៗទាក់ទាញចិត្ត​។ យើងក៏ត្រូវមាន​អ្នកកសាងទីផ្សារពូកែ​promotion ម្នាក់​មកជួយផងដែរ។​ មនុស្ស​មានគំនិតច្នៃកែខៃ​ដ៏វាងវៃ នឹងជួយ​ឱ្យការប្រើធនធាន​វិនិយោគ​ដំបូង​ទាប ដែល​ដាក់ទៅមានតម្លៃមសរម្យ សេវាកម្មចេញទៅមាន​គុណភាពហើយមិនចំណាយហួសហេតុផល។

២ អាហារ​ នំចំណី

មនុស្ស​លែងមានពេលនៅផ្ទះធ្វើនំទៀត​ហើយ តែពួកគេមាន​លទ្ធភាពទិញហូបប្រសិន​យើងដឹកដល់កន្លែង រហ័ស​ទាន់ចិត្ត ​និងមាន​តម្លៃសមរម្យ មាន​អានាម័យ​ល្មមជឿទុកចិត្ត។ សេវាកម្មអាហារលំបាកៗធ្វើ ជាសេវាកម្មដ៏ពិសេសមួយ​ ទៅអនាគត​ដែលមនុស្ស​រាប់លាននាក់នឹងងាកទៅប្រើប្រាស់។

៣ ការបង្រៀនជំនាញ​តទល់

ជំនាញខ្លះ​នៅក្នុងផ្នែក​ជំនាញទន់​ អាចបង្រៀន​ដោយមិនចាំបាច់ប្រើទ្រឹស្តីទេ ។​ សេវាកម្មនេះនឹងកាន់តែពេញនិយមទៅនៅថ្ងៃអនាគតព្រោះមនុស្សមិនចង់រៀនជាក្រុម​និងមិនចង់ចូលរួមថ្នាក់ដែលមាន​លទ្ធភាពឆ្លងរោគ ច្រើន។ បង្ហាត់កាយសម្ព័នក៏កំពុងពេញនិយមខ្លាំងផងដែរ។

 

 

៤ ម៉ាស្សាដល់ផ្ទះ

តើមានអ្នកណាខ្លះ ដែលមិនធ្វើការ​ដល់ថ្នាក់ហត់នឿ​យក្នុងសម័យកុំព្យូទ័រនេះ? យើងត្រូវការ​ដំណើរការសសៃឈាម​មិនឱ្យស្ទះស្រពន់ ដូច្នេះជំនាញម៉ាស្សា គឺជា​សេវាកម្មមាស​ដែលរកប្រាក់បាន​ប្រសិនយើងមានក្រុមហ៊ុន​ដែល​អតិថិជន​ទុកចិត្ត មនុស្ស​មានជំនាញនិងអានាម័យខ្ពស់។

៥ ជួសជុល​រថយន្ត​ដល់ផ្ទះ

សើច? ត្រូវណាស់​ប្រសិនជាងអាចមកដល់ផ្ទះអតិថិជនតែម្តង​ យើងមិនចាំបាច់មានយានដ្ឋានធំទេ អ្នកណាៗក៏​ទៅអនាគត ចង់បានសេវាកម្មដល់ផ្ទះទាំងអស់​ លើកលែងតែឡាន​នោះ​ខូចធ្ងន់ធ្ងរ ដល់ថ្នាក់មិនអាច​យកឧបករណ៍ស្រាលៗ មកកែខែបាន។

មានគំនិតអ្វីទៀត? កត់ទុកចុះ ហើយសូមជោគជ័យណា៎

បកប្រែ សុភា

Business Insider

ហេតុអ្វីបានជារបរហាងកាហ្វេច្រើនបរាជ័យក្នុងរវាងពេល២ឆ្នាំដំបូង?