BREAKING NEWS
Search

បែក​ធ្លាយ​រូប​ភាព ​Kaewjarin ​ល​ឈុត​កូន​ក្រមុំ ​បែប​នេះ​ថ្ងៃ​រៀប​ការ​ប្រហែល​មិន​យូរ​ទៀត​ទេ​

អ្នកគាំទ្រ ដែលកំពុងតែរង់ចាំអបអរថ្ងៃពិសេសរបស់គូស្នេហ៍តារាសម្ដែងថៃកញ្ញា KaewJarin និងលោក Toni Rakkaen ​កំពុង​តែ​មាន​សង្ឃឹម​ហើយ ​ព្រោះថ្មីៗនេះមានសារព័ត៌មានថៃ​ជាច្រើនបាន​ព្រលែ​ងរូប​ភាព​ជា​ច្រើន​សន្លឹក ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្ម​ភាព​ដែល​អនា​គត​កូន​កម្លោះ​ក្រមុំ​ទាំង​ពីរ​ បានកំពុងតែពិភាក្សាជាមួយក្រុមការងារនៅក្នុងស្ទូឌីយោល្បីឈ្មោះមួយកន្លែងដើម្បីត្រៀមកាត់រ៉ូប​រៀប​ការ​របស់​ពួក​គេ​។​

ដែលកាន់តែច្បាស់ គេបានឃើញ Kaew លឈុតកូនក្រមុំមួយយ៉ាងស្រស់ស្អាតដូចជាព្រះនាង ​ហើយ​រូប​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ហ្វេន​រំភើប​ជំនួស​នឹង​កាន់​តែ​ប្រាកដនៅក្នុងចិត្តជាងមុនទៅទៀត ថាថ្ងៃរៀបការរបស់គូស្នេហ៍ Kaew និង Toni ច្បាស់ជាមិនយូរទៀតទេ។

គួរជម្រាបថា តារាសម្ដែងថៃលោក Toni បានធ្វើឲ្យគូស្នេហ៍តារាសម្ដែងស្រីកញ្ញា KaewJarin ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែមិថុនា ឆ្នាំ២០២០ ​បន្ទាប់​ពី​លោក​បាន​ឆ្លៀត​ឱកាស​​ក្នុង​ពេល​គ្រួសារ​​អ្នក​​ទាំង​​ពីរ​កំពុង​ជួប​ជុំ​គ្នា ​​ហើយ​ខ្លួន​ក៏​បាន​បើក​បង្ហាញ​ចិញ្ចៀន​សុំ ​Kaew ​​រៀប​​ការ​​យ៉ាង​រ៉ូ​​មែន​ទិច​ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំងដល់ស្រក់ទឹកភ្នែក៕

ចុចអាន៖ស្វីតណាស់! ឃើញស្នាមញញឹម Amy មកដល់ពេលនេះ១៦ឆ្នាំហើយ Siwat ប្រាប់ថាលោកមិនដែលធុញទេ

ចុចអាន៖អស់អីអស់ទៅ! ដើរលេងសមុទ្រលើកនេះ Mew សុំប្រើពណ៌ផ្កាឈូកមួយឈុតធំតែម្ដង

អត្ថបទផ្ដល់ដោយ៖poraman