BREAKING NEWS
Search

Breaking News! អភិបាលក្រុងសេអ៊ូលបាត់ខ្លួនខណៈប៉ូលិសកំពុងស្វែងរក

មន្ត្រីម្នាក់បានប្រាប់ CNN នៅថ្ងៃព្រហស្បតិ៍នេះថា អភិបាលក្រុងសេអ៊ូលត្រូវបានគេរាយការ​ណ៍ថាបានបាត់ខ្លួនហើយប៉ូលិសកំពុងស្វែងរកគាត់។

លោក Park Won-soon ត្រូវបានរាយការណ៍ថាបាត់ដោយកូនស្រីរបស់គាត់នៅថ្ងៃព្រហស្បតិ៍​នេះវេលាម៉ោងប្រហែល៥ល្ងាច។

លោក Park បានជាប់ឆ្នោតជាអភិបាលក្រុងសេអ៊ូលក្នុងឆ្នាំ២០១១បន្ទាប់ពីអ្នកកាន់តំណែងមុន​របស់គាត់បានលាលែងពីតំណែងដោយសារតែការប៉ុនប៉ងធ្វើប្រជាមតិជុំវិញបញ្ហាអាហារសាលាដោយឥតគិតថ្លៃត្រូវបរាជ័យ។

លោក Park បានជាប់ឆ្នោតជាអភិបាលក្រុងម្តងទៀតក្នុងឆ្នាំ២០១៤និងម្តងទៀតក្នុងឆ្នាំ២០១៨៕ CNN

កម្ពុជាថ្មីនឹងផ្តល់ជូនព័ត៌មានលម្អិតនៅពេលក្រោយ…

ដោយ៖ វណ្ណវណ្ណ