BREAKING NEWS
Search

រដ្ឋមន្ត្រីការបរទេស​កម្ពុជា កំពុង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ តាម​ប្រព័ន្ធ Video Conference

ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការក្រសួង នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់ ហើយ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន គឺ​លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹងធ្វើ​ការពិភាក្សា​លើ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្រោម “​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០១៨” និង “​គំនិត​ផ្តួចផ្តើម​មេគង្គ​-​ជប៉ុន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​ឆ្នាំ​២០៣០” ក៏ដូចជា “​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល (Universal Health Coverage) និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​” តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការលើកកម្ពស់​សុខភាព សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​មេគង្គ​៕
កោះ​កែវ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114