BREAKING NEWS
Search

បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​

សៀមរាប​ ៖​ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់ ជនជាតិ​អាមេរិកាំង​ម្នាក់​ស្នាក់​បន្ទប់​ជួល បាន​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១៣​នឹង​៣០​នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​បន្ទប់​ជួល​ក្រុមទី​០១ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​ ជនរងគ្រោះ​ឈ្មោះ MARET KENNETH RANDY ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៦ ជនជាតិ​អា​មេ​រិច​កាំ​ង មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ បាន​មក​ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ ៣ ក្រុមទី​១ ភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។ ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដាច់​សរសៃ​ឈាម​ខួរក្បាល​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ស្ថានទូត និង​ក្រុម​គ្រួសារ​៕
កុសល​

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114