BREAKING NEWS
Search

បុរស​ម្នាក់​ យក​កាំបិត​វះ​ពោះ​ខ្លួនឯង​មិន​ដឹង​មូលហេតុ

រតនគិរី ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​យក​កាំបិត​មក​វះ​ពោះ​ខ្លួនឯង​ចេញ​ពោះវៀន​មក​ខាងក្រៅ​គួរ​ឲ្យ​សង្វេគ​បំផុត​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១៣​និង​១០​នាទី​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ខ្ទម​ស្រែ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ កែវ ហ្វើ​ញ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ បាន​យក​កាំបិត​មក​វះ​ពោះ​ខ្លួនឯង​ចេញ​ពោះវៀន​មក​ខាងក្រៅ​មិនដឹង​មូលហេតុ​។

មន្ត្រីនគរបាល​បាន​បន្តថា តាម​ការបំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ​ថា គឺ​ជនរងគ្រោះ​ពិតជា​បាន​យក​កាំបិត​មក​វះ​ពោះ​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​រឿង​ឃាតកម្ម​ឡើយ​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​សាច់ញាតិ​ដឹកបញ្ជូន​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។ តើ​បុរស​ម្នាក់​នេះ​អាច​មាន​សង្ឃឹម​ ឬ មួយ​យ៉ាងណា​នោះ​នៅឡើយ​ទេ ខណៈ​គ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ជួយសង្គ្រោះ​ផង​ដែរ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114