BREAKING NEWS
Search

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ និង ​ចែកចាយ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ជាមួយនឹង​វត្ថុ​តាង​បទល្មើស​ជាច្រើន​មុខ​។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ជន​មុខសញ្ញា​នេះ បាន​ធ្វើ​ឡើង​នៅ ម៉ោង​១៧និង៤៥ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ក្រុម​១២ ភូមិ​២ សង្កាត់​លេខ​២ ក្រុង /​ខេត្ត​ព្រះ​សីហ​នុ​។ សមត្ថកិច្ច​បាន​និយាយ​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ សុខ ម៉ូ​ស ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​ស្នាក់​កន្លែងកើតហេតុ​។

ក្រោយ​ចាប់ខ្លួន ក្រុម​សមត្ថកិច្ច​បាន​ឆែកឆេរ​និង​ដកហូត​វត្ថុតាង​ល្មើសច្បាប់​រួមមាន ១/​ម្សៅ​ស​ថ្លា​ចំនួន​១៦​កញ្ចប់​ទម្ងន់​២,៨១​ក្រាម ២/​កញ្ឆា​ក្រៀម​ចំនួន​១ កញ្ចប់​ ៣/​ខ្សៀ​ជក់​ចំនួន​១(​បំពង់​ឬ​ស្សី​ជក់​កញ្ឆា​) ៤/​ដប​ជក់​ចំនួន​១ ៥/​ដែកកេះ​ចំនួន​៣ ៦/​ជ្រុ​ញ​ហាន់​កញ្ឆា​១​នឹង​ថង់​វិច​ខ្ចប់​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​៕
ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114