BREAKING NEWS
Search

ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យសមត្ថកិច្ចស្ទូចឡានណា ដែលចតល្មើសច្បាប់ចរាចរណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ។ បទបញ្ជានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមានសោភ័ណ្ឌភាពល្អ ៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ