BREAKING NEWS
Search

មេដឹកនាំកំពូល កម្ពុជា-វៀតណាម អះអាងជាថ្មីប្តេជ្ញាពូនជ្រំទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ

ភ្នំពេញ ៖មេដឹកនាំកម្ពុជា-វៀតណាម អះអាងជាថ្មីប្តេជ្ញាពូន ជ្រំទំនាក់ទំនង ក្នុងភាព អ្នកជិត ខាង ល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង វៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាស្តីពីខ្លឹមសារជំនួបតាមទូរស័ព្ទ រវាងសម្តេចអគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងជាប្រធាន គណបក្ស ប្រជាជនកម្ពុជាជាមួយឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណបក្សកុម្មុយនីស្ត និងជា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។​

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំ កំពូល ទាំងពីរ បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួតដើម្បីពូន ជ្រំទំនាក់ទំនង ក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាង កម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំឡើងថែមទៀតដោ យខិតខំអនុវត្តឱ្យបានកាន់តែ ល្អនូវ បណ្តាសេចក្តីថ្លែងការណ៍រួមនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនិងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិ បត្តិការនិងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាម លើកទី១១ នៅពេលវេលាសម ស្រប។

ថ្នាក់ដឹកនាំកំពូលទាំងពីរសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាមលើបញ្ហាតំបន់និងអន្តរជាតិនិងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុង ក្របខ័ណ្ឌពហុភាគីដូចជាមហាអនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និង អង្គការសហប្រជាជាតិ ៕ណារី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114