BREAKING NEWS
Search

ខែមិថុនា​ ឆ្នាំ​២០២០ ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​ថវិកា​បរិច្ចាគ ៤១ ២៤២ ៣០៤ ០៨០ រៀល និង ៤២៣ ៩៥៤ ដុល្លារ​អាមេរិក

ភ្នំពេញ ៖ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានទទួល​ថវិកា​បរិ​ច្ចាគ​សរុប ចំនួន ៤៣ ២២០ ៩៤៤ ០៦៦ រៀល និង ៤ ៦០៤ ០៥០ ដុល្លារ​អាមេរិក ដោយ​រួមទាំង​ថវិកា​បរិច្ចាគ​ចំនួន ៦៦២ ៤៨១ ដុល្លារ​អាមេរិក ដែល​សប្បុរសជន​បាន​បរិច្ចាគ​ផ្ទាល់ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង ១១៣ ៥៥២ ដុល្លារ​អាមេរិក នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (​ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា​-​ខេត្តសៀមរាប​)​។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ​ដែរ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏បាន​ផ្ទេរ​ថវិកា​ចំនួន ៤ ៦២៩ ៦៦៦ ដុល្លារ​អាមេរិក ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូលរួម​ចំណាយ​លើ​ការសាងសង់ និង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​បែប​ទំនើប​នៅ​បន្ទប់សង្គ្រោះបន្ទាន់​កុមារ (PICU) និង​បន្ទប់សង្គ្រោះបន្ទាន់​ទារក​ក្រោយពេល​សម្រាល (NICU) នៅ​មន្ទីរ​-​ពេទ្យ​ជ័យ​វរ្ម័នទី​៧ និង​ដើ​ម្ប​រក្សា​និរន្តរភាព នៃ​កិច្ច​ដំណើរការ ក្នុង​ការ​ផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ និង​ប្រកបដោយ​គុណភាព​។

ដោយឡែក​សម្រាប់​ខែមិថុនា ឆ្នាំ​២០២០ នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ថវិកា​បរិច្ចាគ​ចំនួន ៤១ ២៤២ ៣០៤ ០៨០ រៀល និង ៤២៣ ៩៥៤ ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​វិភាគទាន​ប្រចាំឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​ចំនួន ៤០ ០០០ ០០០ ០០០ (​សែសិប​ប៊ី​លាន​) រៀល និង​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ចំនួន ៤ ៧១៤ រូប ដែល​រួមមាន​សមាជិក​កិត្តិយស​ចំនួន ៦ រូប​, សមាជិក​គាំទ្រ​ចំនួន ៣ ៦៩០ រូប និង​សប្បុរសជន​ផ្សេងៗ ចំនួន ១ ០១៨ រូប ព្រមទាំង​ថវិកា​ចំនួន ២ ៣៦៨ ០០០ រៀល និង ១៨៥ ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​ហិប​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅតាម​គោលដៅ​នានា​ផង​ដែរ​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់ ចំពោះ​ការបន្ត​គាំទ្រ និង​បរិច្ចាគ​ថវិកា ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​មួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ការ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ និង​ធានា​ឲ្យ​បាន​នូវ​កិច្ច​ដំណើរការ​ប្រកបដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង 0៥ ទីតាំង សំដៅ​លើកកម្ពស់​សុខុមាល​ភាព​កុមារ និង​ទារក នៅ​កម្ពុជា ដែលជា​អាទិភាព​មួយ​នៅក្នុង​ក្របខណ្ឌ​គោក​នយោបាយ​ជាតិ​-​គាំពារ​សង្គម ជាពិសេស​ក្នុងពេលដែល​ពិភពលោក​ទាំងមូល រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕
រ៉ា​វុ​ទ្ធ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114