BREAKING NEWS
Search

ផ្លូវ​ប្រវែង​២៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨ ទៅកាន់​ឃុំ​ជ្រោយ​ប្រស់ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​

កោះកុង ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​២៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨ ទៅកាន់​ឃុំ​ជ្រោយ​ប្រស់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១០ ​ខែ​កក្កដា ឆ្នាំ​២០២០​។​

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ផង​ដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កោះកុង បាន​មានប្រសាសន៍​នូវ​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​មាន​៥ ៖
ទី​១-​អរគុណ​សន្តិភាព និង​ស្ថាបនិក​សន្តិភាព​។
ទី​២-​រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​មុនគេ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​តម្រូវ​ការចាំបាច់​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​។
ទី​៣-​ចំពោះ​ការ​កាត់​ឆ្វៀល​ដី សម្ដេច ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង។ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ខាន​តែ​បាន ព្រោះ​តំបន់​នេះ​ជា​តំបន់​ប្រវត្តិសាស្ត្រ ដែល​សម្ដេច​បាន​ធ្លាប់​តស៊ូ​ពីមុនមក តែ​ហាម​ការ​កាប់​ទន្ទ្រាន​យក​ដី​បន្ត​ទៀត​។
ទី​៤-​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ធ្វើស្រែ​-​ចម្ការ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ បន្ទាប់ពី​មុខរបរ​នេសាទ​។
​ទី​៥-​សម្ដេច ​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​រួមគ្នា​ទប់ស្កាត់​ ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ នៅ​ក្នុង​សហគមន៍​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

អត្ថបទ ៖ លោក វង សូត ៖ ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ-១៩ ជាង​៥១០២៤៥​គ្រួសារ​ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​ បាន​ទទួល​សាច់ប្រាក់​ពី​រដ្ឋាភិបាល​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114