BREAKING NEWS
Search

អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT​ចំនួន​២៦​នាក់ ​ចូលរួម​ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​៣

ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT​បាន​សហការ​ជាមួយ​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ២០២០ រៀបចំ​ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​៣ នៅ​សាល​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ពង្រីក​សមត្ថភាព​កីឡាករ​-​កី ឡា​ការិនី ហ្វឹកហាត់​តាម​ផ្ទះ​ឲ្យ​កាន់​ខ្លាំង​ឡើង​ថែមទៀត​។

លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​៣​នេះ មាន​ក្លិប​ចំនួន​៦ មកពី​ខេត្តបាត់ដំបង ប៉ោយប៉ែត និង​រាជធានី​ភ្នំពេញ ដែលមាន​កីឡាករ​-​កីឡាការិនី ចូលរួម​ចំនួន​២៦​នាក់។

លោក​ឲ្យ​ដឹង​ទៀត​ថា ដំបូង​យើង​តម្រូវ​ឲ្យ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT ជា​សមាជិក​ខេ​មរ​សហព័ន្ធ ត្រូវ​ថត​វីដេអូ​កីឡាករ​-​កីឡា​ការិ​នី​ប្រឡង​ផ្ញើ​មក​ខេ​មរ​សហព័ន្ធ រួមមាន​ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​-​កីឡាការិនី និង​ប្រភេទ​ខ្សែក្រវាត់​។

លោក​បាន​បន្ត​ថា យើង​ទុក​ឲ្យ​ឱកាស​រយៈពេល​១០​ថ្ងៃ​ដើម្បី​បញ្ជូន​វី​ដែ​អូ​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រឡង ហើយ​គណៈកម្មការ​សម្រេច​ជ្រើសរើស​ប្រកួត​ប្រឡង​តាម​អន​ឡាញ ដោយមាន​អាជ្ញា​កណ្តាល និង​ចៅក្រម​ចំនួន​៣​។

លោក​បញ្ជាក់​ថា ការ​ប្រឡង​នេះ​យើង​មានការ​ពិបាក​ខ្លះ ដោយសារ​ឪពុក​ម្តាយ​កីឡាករ​-​កីឡាការិនី ដែលមាន​ខ្សែក្រវាត់​ក្រោម​ពណ៌​ក្រហម មិន​អនុញ្ញាត​ខ្លាច​មេ រោគ​កូ​រ៉ូ​ណា៕
វិ​សិ​ទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114