BREAKING NEWS
Search

អុជធូបរួចទុកចោល បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកពួក

េសៀមរាប៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង បានរងការឆាបឆេះ ដោយសារតែបានដុតធូបនៅអាសនៈរួចទុកចោល ទៅហែរទាន ព្រះវស្សានៅវត្តពើងតានាន់ (ស្រុកអង្គរជុំ)។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៣ និង២០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ម្ចាស់ផ្ទះឈ្មោះ ថៃ ខ្វៀត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ និង ប្រពន្ធឈ្មោះ លឹម សារ៉ូ (ហៅត្រេត) អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកឧត្តមសេនីយ៍ត្រី សំ សុជាតិ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានអោយដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះបានអុជធូបនៅអសនៈ ដោយពុំបានពន្លត់ រួចធ្វើដំណើរទៅហែរទាន ព្រះវស្សានៅវត្តពើងតានាន់ (ស្រុកអង្គរជុំ) ដោយទុកផ្ទះពុំមានអ្នកណានៅ ។

សមត្ថកិច្ចចម្រុះ ( កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ផ្នែកសឹករងស្រុកពួក កងរាជអាវុធហត្ថ ស្រុកពួក និងកម្លាំងប្រជាការពារ ) ចំនួន ៤០នាក់ បានសហការគ្នាអន្តរាគមន៍ពន្លត់ដោយ :

– ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ហើយភ្លេីង បានរលត់ទៅវិញនៅវេលាម៉ោង ១៤ និង០៥នាទី ថ្ងៃខែឆ្នាំដដែល ។

លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា : គ្រោះអគ្គិភ័យនេះបានបណ្ដាលឲ្យរងការខូចខាត ៖

– ផ្ទះទំហំ១២ម៉ែត្រ× ៨ម៉ែត្រ) កម្ពស់២ជាន់( ឆេះនៅឯជាន់ទី ២),

–  ឆេះបង្អួចអស់ចំនួន ០២,

– ឆេះរោលដំបូលផ្នែកខាងលើ និងអាសនៈចំនួន ០២កន្លែង និងសម្ភារះ ប្រើប្រាស់មួយចំនួន តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡេីយ ៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ