BREAKING NEWS
Search

ប្រជាពលរដ្ឋរស់លើផ្លូវ ៨៧គ្រួសារស្ម័គ្រចិត្ត រុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ និងព្រមទទួលយកដីកម្មសិទ្ធិស្របច្បាប់ នៅតំបន់អភិវឌ្ឍន៍ថ្មី

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរ ដោយស្មារតី សហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មី ទំហំ ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពួកគាត់ស្នាក់នៅជាបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន ក្រោយទទួលបានការយល់ព្រមផ្តល់ជូន ដីឡូតិ៍ទាំងនេះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋកន្លងមក ។

ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រៀបចំ ចាត់ចែងការអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក៕

អត្ថបទ៖ស្រីរ័ត្ន

ចុចអាន៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ប្ដេជ្ញា​បន្ត​កិច្ចសហការ​ល្អ​ជាមួយ​មជ្ឈដ្ឋាន​អន្តរជាតិ​ទាំងអស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩