BREAKING NEWS
Search

បងៗ​ស្ត្រី​ប្រយ័ត្ន​ប្តី​សម្តី​ផ្អែម​រលួយ​យកចិត្ត​ប្រពន្ធ​ខុសប្លែក​ធម្មតា​

ភ្នំពេញ ៖ ជាការ​ពិតណាស់​រឿង​រាវ​ជីវិត​គូ​របស់​មនុស្ស​នៅលើ​លោក​យើង​នេះ​តែងតែ​មានរឿង​កើត​ប្លែកៗ​ពីគ្នា ដែល​មនុស្ស​ចេះ​ប្រើ​ល្បិច​រៀងៗ​ខ្លួន​ ដើម្បី​កុហក​ប្រោក​ប្រាស់​ប្រពន្ធ​ដែល​រៀបការ​ពេញ​ច្បាប់ មនុស្ស​ប្រុស​ខ្លះ​ពេល​មាន​ស្រី​ខាងក្រៅ​គឺ​តែងតែ​ប្រើ​ពាក្យ​គំរោះគំរើយ​សំដី​គ្រោតគ្រាត រករឿង​ជេរ​ប្រមាថ​ឈ្លោះ​ប្រពន្ធ​ព្រឹកល្ងាច ធ្វើ​ឲ្យ​ប្រពន្ធ​មានការ​សង្ស័យ ។ ប៉ុន្តែ​មនុស្ស​ប្រុស​ខ្លះ បែរជា​អនុវត្ត​ផ្ទុយស្រឡះ​ពី​បុរស​ទី​១ ពេល​ខ្លួន​មាន​ស្រី​ខាងក្រៅ តែងតែ​ព្យាយាម​ប្រើ​ពាក្យ​ផ្អែមល្ហែម​លួងលោម​យកចិត្តយកថ្លើម​ប្រពន្ធ​ខុសប្លែក​ពី​ធម្មតា ព្យាយាម​លាក់បាំង​គ្រប់​ល្បិច​បោក​ប្រពន្ធ​តាម​គ្រប់​រូបភាព​ដោយ​ចិត្ត​ត្រជាក់​បំផុត វា​ខុសប្លែក​ពី​គ្រា​ដើម​ទាំងស្រុង ហើយ​ធ្វើជា​ធម្មតាៗ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ឡើយ។ ចំណុច​នេះ​ស្ត្រី​គ្រប់រូប​ក៏ត្រូវ​តាមដាន​ដែរ បុរស​ប្រភេទ​ទី​២​នេះ។

ជាមួយគ្នា​នោះ​ បងប្អូន​ស្ត្រី​គួរ​តែ​សង្កេត ​ឬ ​ប្រៀបធៀប​ផង​ដែរ​ទង្វើ​ឬ​កាយវិការ​របស់​ប្តី​អំពី​បញ្ហា​លើ​គ្រែ ។ ជា​ធម្មតា​ជីវិត​គូ ក្មេងៗ​ឬ​មនុស្ស​វ័យ​កណ្តាល​តែងតែ​គិត​រឿងនេះ​ជាធំ បន្ទាប់ពី​សេដ្ឋកិច្ច​ប៉ុន្តែ​អ្នកខ្លះ​គិត​អា​រឿង​លើ​គ្រែ​នេះ​ធំ​ជាង​សេដ្ឋកិច្ច​គ្រួសារ​ទៅទៀត ហើយ​បើ​រឿង​លើ​គ្រែ​ខុសប្លែក​ពី​ធម្មតា បងប្អូន​ស្ត្រី​យើង​គួរ​តែ​ចាប់អារម្មណ៍​ផង​ដែរ។ ប៉ុន្តែ​មិនមែន​ឲ្យ​តែ​គេ​មិនសូវ​ឡើងលើ​គ្រែ​យើង​រករឿង​គេ​ទាំងអស់​នោះ​ទេ​ ត្រូវ​មើល​ពី​ការងារ​របស់​ប្តី​ដែរ បើ​ការងារ​ប្រចាំថ្ងៃ​ហត់នឿយ​ពេក ការ​ឡើងលើ​គ្រែ​ក៏​កាត់បន្ថយ​ផងដែរ។

ស្ត្រី​នៅលើ​លោក​យើង​នេះ ភាគច្រើន​ក៏​ចេះ​តាមដាន​ប្តី​កំហូច​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ ប៉ុន្តែ​មាន​វិធី​ខុសៗ​គ្នា ដោយ​ខ្លះ​តាមដាន​ត្រង់ៗ​ខ្លះ​ក៏​លួចលាក់។ អ្នក​តាម​ត្រង់ៗ​ពេល​ប្តី​មកពី​ធ្វើការ​ឬ​មកពី​ក្នុង​ពិធី​ផ្សេងៗ​តែងតែ​ស្ទុះ​ដោះ​ខោអាវ​ឲ្យ​ប្តី​ហើយ​ហិត​ឬ​ថើប​គ្រប់​គ​ន្លុ​កគ​ន្លៀត​រួមទាំង​អាវុធ​សំងាត់​របស់​ប្តី​ផងដែរ ដើម្បី​ដឹងថា​តើ​ប្តី​ទៅ​ក្រៅ​មានអីៗ​ជាមួយ​អ្នកផ្សេង​ឬ​អត់ ប៉ុន្តែ​បើ​មាន​ក្លិន​ញើស​ឬ​ក្លិន​មិនទាន់​ងូតទឹក​នោះ​មិន​អី​ទេ តែបើ​ក្លិនក្រអូប​គ្រប់​គៀន​កោះ​មិន​មាន​ក្លិន​ឆ្អេះឆ្អាប​ទេ អាហ្នឹង​ច្បាស់​ជាមាន​អីៗ​ខាង​ក្រៅ​រួច​ងូតទឹក​ដុះ​សាប៊ូ​យ៉ាង​ស្អាត​ហើយ។

​គេ​សង្កេតឃើញ​ជាទូទៅ​ស្ត្រី​ភាគច្រើន​ឲ្យ​តែ​ដឹង​ថា ​ប្តី​មាន​ស្រី​ខាងក្រៅ​តែងតែ​រករឿង​ឈ្លោះប្រកែក​រហូតដល់​លែងលះ​បែកបាក់​ព្រាត់ប្រាស​កូនចៅ ដោយ​មិន​គិត​ពី​កូនចៅ​ឡើយ​ ដូច្នេះ​ស្ត្រី​ក៏​ត្រូវ​មើល​ពី​ទង្វើ​របស់ខ្លួន​ផង​ដែរ តាំង​ពី​ចរិត​រិតពារ​មាយាទ​សំដីសំដៅ ការងារ​ផ្ទះសំបែង​ការ​អនាម័យ​ខ្លួនប្រាណ ការបម្រើ​ប្តី​រហូតដល់​ម្ហូបអាហារ​។​ល​។ ដើម្បី​ចង​ប្តី​ឲ្យ​ជាប់​ចេញ​មិន​រួច​ពី​ខ្លួន​យើង។

ទាំងអស់​នេះ​សរុបសេចក្តី​មក​មិនមែន ដើម្បី​ឲ្យ​ស្ត្រី​គ្រប់រូប​ចេះ​តាមដាន​ហើយ​រករឿង​ឈ្លោះ​​ទាស់ទែង​បែកបាក់​គ្នា​នោះ​ទេ ប៉ុន្តែ​ស្ត្រី​ត្រូវ​ចេះ​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​យល់ដឹង​បន្ថែម​រឿង​ជីវិត​គូ​ដែល​មនុស្ស​គ្រប់រូប​មិនអាច​ជៀស​រួច ជា​ប្រយោជន៍​ជួយ​ណែនាំ​កែលម្អ​គ្នា​បន្តដំណើរ​ជីវិត​រួមគ្នា​ទៅ​អ​នា​គត​ដោយ​គ្មាន​ឧបសគ្គ​រាំងស្ទះ៕
ឌី​រៀ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114