BREAKING NEWS
Search

សូត្រ​មន្ត​ឡើង​អគារ​អធិការ​ដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​ចូល​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាធម្មតា​វិញ​

ភ្នំពេញ ​៖ ​បន្ទាប់​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ​អគារ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោកជំទាវ បានធ្វើ​ពិធីសូត្រមន្ត​លើករាសី​ឡើង​អគារ​ថ្មី​ដើម្បី​បើក​ដំណើរការ​ឡើងវិញ​។

​ពិធី​នោះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដែល​មាន​ទីតាំងនៅ​ផ្លូវ​លេខ​២០០​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​បានរៀបចំ​ពិធីសូត្រមន្ត​ចម្រើន​សិរី​សួស្ដី​អគារ​រដ្ឋបាល​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ភរិយា ព្រមទាំង​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ និង លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ។

បន្ទាប់ពី​បញ្ចប់​ពិធី​សាសនា ហើយ​លោក អភិបាលខណ្ឌ ក៏បាន​ធ្វើការ​សំណេះសំណាល ជាមួយ​កងកម្លាំង និង បានធ្វើការ​កោត​សរសើរ​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​សេចក្តី សុខ សុវត្ថិភាព និង​ការរស់នៅ​សុខដុម​នីយកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114