BREAKING NEWS
Search

អាជ្ញាធរ​សង្កាត់​បឹង​កន្សែង ​និង ​សមត្ថកិច្ច​ជំនាញ​ចុះ​រឹបអូស​ឧបករណ៍​ខុសច្បាប់​ក្នុង​ផ្ទៃ​បឹង​កន្សែង​

រតនគិរី ៖ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​សង្កាត់​បឹង​កន្សែង​និង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត បាន​ចុះ​រឹបអូស​ឧបករណ៍​នេសាទ​និង​ចាប់​ត្រី​ខុសច្បាប់​ដែល​ជន​ប្រព្រឹត្ត​បទល្មើស​ដាក់​ក្នុង​ទឹក​បឹង​កន្សែង​ក្រុង​បាន​លុង ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍ និង​បងប្អូន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ លំហែកាយ​និង​ហាត់ប្រាណ​នា​ពេល​សម្រាក​ពី​ការងារ​។

រមណីយដ្ឋាន​បឹង​កន្សែង​មិន​ត្រឹមតែ​ជា​កន្លែង​ក​ម្សា​ន្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាទី​ជម្រក​មច្ឆា​និង​ហ្វូង​សត្វ​ស្លាប​មួយចំនួន​ផងដែរ​។

លោក ឆេង រដ្ឋា ចៅសង្កាត់រង​បឹង​កន្សែង​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា ការពារ​អភិរក្ស​នូវ​មច្ឆា​ជាតិ​និង​សត្វ​គ្រប់​ប្រភេទ​កុំ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114