BREAKING NEWS
Search

ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជា​ឲ្យកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ធ្វេីការឃាត់ខ្លួន​ក្រមអ្នកញៀនល្បែងចំនួន០៩នាក់ នៅស្រុកកងមាស

កំពង់ចាម៖​ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កំលាំងរបស់អធិការដ្ឋាននគរបាលស្រុកកងមាស​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយក្នុងកិច្ចប្រតិបត្តិការនោះ​ ក៏មានការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់​ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងធ្វេីការបង្រ្កាប ក្រុមអ្នកលួចលេងល្បែងសុីសងខុសច្បាប់​ ចំនួន០៩នាក់និងដកហូតវត្ថុតាងបានមួយចំនួន​ និងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ