BREAKING NEWS
Search

សមត្ថកិច្ច​ក្រសោប​ក្រុម​គ្រឿងញៀន​ជា​បន្តបន្ទាប់​០៥​នាក់ ​មាន​ម្នា​ក់មាន​ដីកា​ចាប់ខ្លួន​

បាត់ដំបង ៖ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មក​ថា​នៅ​ថ្ងៃទី​១០​ ខែកក្កដា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​២០និង៣៥​នាទី នៅ​ចំណុច​ក្រុម​ទី​៥៣​ ភូមិ​គារ​២​ ឃុំ​គារ ​ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គារ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​បាន​ឃាត់ខ្លួន​ជនល្មើស​ចំនួន​០៤​នាក់​។

ជនសង្ស័យ​ទាំង​០៤​នាក់ ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ១/​ឈ្មោះ​អ៊ុន ​ភក្តី ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មោង​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។ ២/​ឈ្មោះ​ធា​ រដ្ឋា ​ហៅ​(​រ័ត្ន​) ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​១ ​ឃុំ​មោង ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ៣/​ប្រុស ហន ភេទប្រុស​ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក​ន្សែ​បន្ទាយ ​ឃុំ​មោង ​ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។ ៤/​ឈ្មោះ ​សេត​ រ៉ូ​ម៉ាលី​ ហៅ​(​ជុច​)​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​២​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៧​ថង់​និង​០១​កំណត់​ទុយោ​បឺត​ទម្ងន់​០៧,៣៦​ក្រាម​(​ទាំង​សំបក​),​ទូរសព្ទដៃ​ចំនួន​០៤​គ្រឿង​(​ចាស់​),​ប្រាក់​ចំនួន​១៥.៣០០០​រៀល​(​ដប់​ប្រាំ​ម៉ឺន​បី​ពាន់​រៀល​),​កាបូប​លុយ​ចំនួន​០២,​ដែកកេះ​០១,​កញ្ចប់​បារី​០១,​ម៉ូតូ​ចំនួន​០២​គ្រឿង​(១,​ម៉ាក​វីន​ន័​រ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​,០២,​ម៉ូតូ​កែច្នៃ​(​ចាស់​មិន​ប្រក្រតី​)​។

សមត្ថកិច្ច​បន្ត​ថា ​ឆ្លងតាម​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ​ឈ្មោះ​អ៊ុន ភក្តី ​និង​មានការ​សម្របសម្រួល​នីតិវិធី ​ពី​លោក​នួន​ សាន​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​សមត្ថកិច្ច​បាន​បន្ត​កិច្ចប្រតិបត្តិការ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ទៀត​នៅ​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ​២០២០​នេះ​ វេលា​ម៉ោង​០៥និង៤៦​នាទី​ល្ងាច​។

ជនសង្ស័យ​ឈ្មោះ​អេង ឈាវ​ណ្ណ​ ហៅ​(​ក្រពើ​)​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ន្សែ​បន្ទាយ​ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឃុំខ្លួន​របស់​តុលាការ​ផង​ដែរ​។ វត្ថុ​តាង​ចាប់​យក​បាន​រួមមាន ទូរសព្ទដៃ​ចំនួន​០១​គ្រឿង​(​ចាស់​),​កាបូប​ដាក់​លុយ​០១​ប្រាក់​ចំនួន​៣០០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​។ ជនល្មើស​ទាំង​០៥​នាក់​និង​វត្ថុ​តាង​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពុង​សួរនាំ​និង​រៀបចំ​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​ក្រោយ​កសាង​សំណុំរឿង​រួចរាល់​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114