BREAKING NEWS
Search

មូលនិធិជនពិការថ្នាក់កណ្តាលអំពាវនាវដល់សប្បុរសជនបន្តជួយដល់ជនពិការ ខណៈជួបផលប៉ះពាល់ខ្លាំងដោយជម្ងឺរាតត្បាតកូវីដ ១៩ កំពត

តំណាងមូលនិធិជនពិការថ្នាក់កណ្តាល និងសាខាមូលនិធិជនពិការខេត្តកំពតបានធ្វើការអំពាវនាវសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌បន្តជួយជាអំណោយគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវដល់បងប្អូនជនពិការនៅថ្នាក់មូលដ្ឋានពិសេសស្រុកទឹកឈូ តែម្ដងដែលពួកគាត់ងាយរងគ្រោះបំផុតដោយជម្ងឺរាតត្បាតកូវីដ១៩ ។ នេះជាការលើកឡើងរបស់លោក ស៊ូ សុខ ប្រធានសាខាមូលនិធិជនពិការខេត្តកំពតខណៈផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការដល់ជនពិការក្រីក្រ នៅស្រុកទឹកឈូ ខេត្តកំពត ចំនួន១៣គ្រួសារ កាលពីម្សិលមុិញនេះដើម្បីជួយកាត់បន្ថយទុក្ខលំបាកពិសេសនាអំឡុងពេលជម្ងឺរាតត្បាតកូវីដ១៩តែម្តង។ឮ

ក្នុងឪកាសនោះដែរលោកប្រធានមូលនិធីក៍បាននាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋនិងជនពិការទាំងអស់ ថែលសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។

ក្នុងនាមតំណាងមូលនិធីជនពិការថ្នាក់កណ្តាលលោក ស៊ូ សុខ ប្រធានសាខាមូលនិធិជនពិការខេត្តកំពតបានបញ្ជាក់ថា ថវិកា និងអំណោយសប្បុរសធម៌ទាំងនេះគឺបានមកពីសប្បុរសជននានាដែលបានបរិច្ចាគថវិការចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ហើយតាមរយៈថវិកាដែលទទួលបាននេះមូលនិធិជនពិការបានបែងចែកទៅជាកញ្ចប់អំណោយសម្រាប់ផ្ដល់ជូនជនពិការក្រីក្រ ការសាងសង់ផ្ទះជូនជនពិការក្រីក្រ និងផ្ដល់កម្ចីដល់ជនពិការដើម្បីយកទៅអភិវឌ្ឍមុខរបរផងដែរ។

លោកប្រធានសាខាមូលនិធិជនពិការខេត្តកំពតបានផ្តាំផងដល់បងប្អូនជនពិការទាំងអស់អនុវត្តន៍នូវគម្លៀត ពីគ្នា គ្រប់ពេលនិងកុំភ្លេចធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ។ ជាចុងក្រោយលោកប្រធានបានមូលនិធីក៍ធ្វើការអំពាវនាវសម្បុរសជនមេត្តាបន្តជួយជាអំណោយសប្បុរសធម៏ដល់បងប្អូនជនពិការផងពិសេសក្នុងអំឡុងកើតមានជម្ងឺឆ្លងរាតត្បាតកូវិដ១៩តែម្តង៕

អត្ថបទ៖ វិមាន