BREAKING NEWS
Search

លោករដ្ឋមន្ត្រីថោងខុនដឹកនាំក្រុមការងារចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនៅស្រុកបារាយណ៍និងស្រុកតាំងគោក

ភ្នំពេញ ៖ ក្រុមការងារចុះជួយខេត្តកំពង់ធំដឹកនាំ ដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ កាលពីព្រឹកថ្ងៃទី ១២ខែកក្កដាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យការដាក់ម៉ាសុីនបូមទឹកសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ និងសាកសួសុខទុក្ខព្រមទាំងយកអំណោយជាគ្រឿងឧបភោគបរិភោគទៅចែកជូនកងអង្គរក្សដែលកំពុងបូមទឹកដាក់ស្រូវប្រជាពលរដ្ឋនៅស្រុកបារាយណ៍និងស្រុកតាំងគោកខេត្តកំពង់ធំដែលមានបញ្ហាប្រឈមខ្វះទឹកប្រមាណ៣០០០ហិកតា ។

គួរបញ្ជាក់ផងដែរថា ស្រូវប្រជាពលរដ្ឋនៅឃុំបារាយណ៍ស្រុកបារាយណ៍មានបញ្ហាប្រឈមនឹងការខ្វះទឹកស្រូវមិនល្អមានចំនួន ១៣០០ហិកតា ខណៈនេះកងអង្គរក្សរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ម៉ាសុីបូមទឹកជាច្រើនគ្រឿងពីប្រឡាយមេសង្គ្រោះបាន៩០០ហិកតាហើយ នៅសល់៤០០ហិកតាទៀតកំពុងសង្គោះបន្ត រីឯស្រុកតាំងគោកស្រូវប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈមចំនួន១៧០០ហិកតា កងអង្គរក្សបានបូមទឹកសង្គ្រោះបាន ៦០០ហិកតាហើយនៅសល់ ១១០០ហិកតាទៀតកំពុងសង្គ្រោះ ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីថោងខុនក៏បានធ្វើការសំណេះសំណាលសាកសួសុខទុក្ខប្រជាពលរដ្ឋនិងកងអង្គរក្សសម្តេចជោដែលឈជើងបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ៕

អត្ថបទ៖ ឌីរៀ