BREAKING NEWS
Search

ពិធីរំលឹកខួប ៧ ឆ្នាំឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកមានគុណ

ការរំលឹកដឹងគុណដល់លោកឪពុកអ្នកម្ដាយ គឺជាកាតព្វកិច្ចរបស់កូនប្រុសស្រី។ ទោះបីលោកទាំងទ្វេចែកឋានទៅហើយក្តីក៏កូនចៅនៃត្រកូលហ៊ុនតែងតែធ្វើពិធីរំលឹកគុណូប្បការៈដល់អ្នកមានគុណជានិច្ច។

ជារៀងរាល់ឆ្នាំបងប្អូនត្រកូលហ៊ុនរួមទាំងឯកឧត្តមលោកជំទាវ និងក្រុមការងារបណ្ណាល័យអ្នកឧកញ៉ាមហាភក្តីសប្បុរិសភេាគាធិបតីហ៊ុននាងបានប្រារព្ធពិធីបុណ្យខួប ដែលជាឆ្នាំ ទី៧របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភេាគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បានទទួលមរណកាលទៅកាន់សុខគតិភព ហើយត្រូវបានក្រុមគ្រួសារធ្វើបុណ្យរំលឹកខួប ៧ ឆ្នាំបាននាំយកគ្រឿងឧបភោគបរិភោគមានស្លាដក មី ទឹកសុទ្ធ ទឹកក្រូច អង្ករ ស្ករស ផ្លែឈើ និងសម្ភារៈមួយចំនួនទៀតទៅវេប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះបារមីវង្កដ្ធបុរី ដើម្បីឧទ្ទិសមគ្គផលដែលកូនចៅបានធ្វើជូនទៅដល់អ្នកមានគុណទាំងពីរបានចែកឋានទៅហើយ។ឮ

គួរបញ្ជាក់ថាក្នុងនាមឯកឧត្តម សៀង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយ​មានក្តីសេាមនស្សរីករាយណាស់ដែលឃើញបងប្អូនយើងមកចូលរួមក្នុងពិធីបុណ្យនេះច្រើនកុះករដើម្បីរំលឹកខួបនិងដឹងគុណដល់លោកឪពុកអ្នកម្ដាយ ហើយសូមឱ្យផល្លានុសង្ឃនិងអំពើល្អទាំងឡាយកើតចេញពីការធ្វើបុណ្យ ប្រកបដោយអំពើល្អបានទទួលមគ្គផលកុសលល្អគ្រប់ៗគ្នាជាពិសេស​សូមឲ្យចៀសឆ្ងាយពីជំងឺ Covid-19 ដែលកំពុងមានវត្តមាននៅលេីសកលលេាក ហេីយសូមបងប្អូនត្រូវចេះថែរ រក្សាសុខភាពឲ្យបានល្អដេីម្បីចៀស ផុតពីជំងឺនេះ និងសូមជូនពរជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងជនរួមជាតិខ្មែរទាំងអស់ជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទ៖ រុង រឿង