BREAKING NEWS
Search

ករណីឆ្លងកូវីដប្រចាំថ្ងៃជាសកលបានបំបែកកំណត់ត្រាទៀតហើយ

អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងក្នុងកម្រិតកំណត់ត្រានូវ​ចំនួនករណីឆ្លងជំងឺកូវីដ១៩នៅលើពិភពលោកកាលពីថ្ងៃអាទិត្យជាមួយការកើនឡើងសរុប២៣០,៣៧០ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ការកើនឡើងដ៏ធំបំផុតគឺមកពីសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌានិងអាហ្វ្រិកខាងត្បូង។ នេះបើ​យោងតាមរបាយការណ៍ប្រចាំថ្ងៃ។ កំណត់ត្រាមុនរបស់ WHO សម្រាប់ករណីថ្មីគឺ២២៨,១០២​ករណីនៅថ្ងៃទី១០ខែកក្កដា។ ការស្លាប់នៅតែថេរគឺប្រហែល៥,០០០នាក់ក្នុងមួយថ្ងៃ។

យោងតាមការបូកសរុបរបស់ Reuters បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ១៩នៅលើពិភពលោ​កបានឈានដល់១៣លាននាក់នៅថ្ងៃអាទិត្យហើយបានសម្លាប់មនុស្សជាង៥៦៥,០០០នាក់​ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ៕ Reuters

ដោយ៖ វណ្ណវណ្ណ