BREAKING NEWS
Search

កម្លាំង​ចម្រុះ ធ្វើការឆែកឆេររោងស្តុបគ្រឿងក្នុងជ្រូកបាន២០កេះ ស្មើ ១ តោន

ខេត្តបន្ទាយមានជ័យ៖ កំលាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកំលាំងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេរោងស្តុបទុកឥវ៉ាន់បានរកឃើញមានគ្រឿង ក្នុងជ្រូក២០កោះស្មើរនិង១តោននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងបានដឹកនាំកំលាំងដោយ លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិ ស្នងការរងហើយបានធ្វើការឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះអ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រីចាបសុផាឬទ្ធិបានបញ្ជាក់ឲ្យដឹងទៀតថាគ្រឿងក្នុងជ្រូកស្តុបក្នុងទីតាំងរបស់ឈ្មោះ អ៊ុល ក្លឹងនោះសមត្ថកិច្ចបានឆែកឆេរកឃើញ អណ្តាត
ត្រចៀក ពោះ បេះដូង ក្រចក ប្អប់ជើងសរុបមានចំនួន ២០ កេះ ស្មើ ១ តោន សុទ្ធសឹងជា របស់ មានជាតិ គីមីទាំងអស់។លោកឧត្តមសេនីយ៍ត្រី ចាបសុផាឬទ្ធិបានបញ្ជាក់ឲ្យដឹងទៀតថាសំភារះនិងវត្ថុតាង ខាងលើក្រោយពីធ្វើកំណត់ហេតុរួចខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕គង្គា