BREAKING NEWS
Search

មិនធម្មតាទេ! បើជាប្រទេស រដ្ឋ Florida ត្រូវឈរលេខ៤លើពិភពលោកសម្រាប់ករណីឆ្លងកូវីដក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋ Florida បានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាថ្មីរបស់រដ្ឋ១៥,២៩៩ករណីក្នុងរយៈពេល២៤ម៉ោ​ងចុងក្រោយពោលគឺស្មើប្រហែលមួយភាគបួននៃការឆ្លងរោគប្រចាំថ្ងៃសរុបរបស់សហរដ្ឋអាមេរិក។

រដ្ឋដែលមានប្រជាជនអាមេរិកត្រឹមតែ៧ភាគក្នុងចំណោមប្រជាជនសរុបរបស់អាមេរិកមួយនេះបានវ៉ាដាច់កំណត់ត្រាប្រចាំថ្ងៃមុនដែលកាន់កាប់ដោយរដ្ឋ California។

រដ្ឋ Florida ដែលបានចាប់ផ្តើមដកការរឹតត្បិតកាលពីខែឧសភាបានបង្ហាញថាងាយរងគ្រោះខ្លាំ​ងណាស់ដោយសារតែវិស័យទេសចរណ៍និងប្រជាជនមានវ័យចំណាស់។

រដ្ឋ Florida ក៏បានចុះបញ្ជីអ្នកស្លាប់ចំនួន៤៥នាក់បន្ថែមទៀតផងដែរ។

យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋនេះនឹងស្ថិតនៅលំដាប់​ទីបួនក្នុងពិភពលោកសម្រាប់ករណីថ្មីប្រសិនបើវាជាប្រទេស។ មន្ទីរពេទ្យជាង៤០នៅរដ្ឋ Florida និយាយថា បន្ទប់សង្គ្រោះបន្ទាន់របស់ពួកគេលែងអាចទទួលអ្នកជំងឺបានទៀតហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩បានរាលដាលដល់សហរដ្ឋអាមេរិកមក មនុស្សជាង១៣៤,០០០នាក់នៅទីនោះបានស្លាប់៕ BBC

ដោយ៖ វណ្ណវណ្ណ