BREAKING NEWS
Search

ម៉ូតូ បុក​រ៉ឺម៉ក ដែល​ជិះ​បញ្ច្រាស​ទិស​គ្នា ​ក្នុង​ល្បឿន​លឿន ​​ស្លាប់​១ របួស​១​

ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា បុក​ម៉ូតូ​រ៉ឺម៉ក ដែល​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់ ​ក្នុងចំណោម​១០​នាក់ កាលពី​វេលា​ម៉ោង​១៧ និង​២០​នាទី ត្រូវ​នឹង​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​ផ្ទះ លើផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​នេះ កើតឡើង​រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-9101 ធ្វើដំណើរ​លើ​ផ្លូវ​បេតុង ទិសដៅ​ពី​លិចទៅ​កើត បើកដោយ​ឈ្មោះ តំ វៃ ភេទ​ប្រុស អាយុ៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល (​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​)។ លុះ​មកដល់​កន្លែង​កើតហេតុ​ បាន​បុក​ជាមួយ​រ៉ឺម៉ក​មួយ​គ្រឿង​ម៉ាក HONDA C100 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង ទិសដៅ​ពី​កើ​តទៅ​លិច (​ទិសដៅ​ច្រាស់​គ្នា​) បើក​ដោយ​ឈ្មោះ ពែ​ក ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ចំការ​កោះ ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាសហែក ខេត្តស្វាយរៀង (​ឃាត់ខ្លួន​) រួម​ដំណើរ​ដោយ​មនុស្ស​១០​នាក់ របួស​ម្នាក់ ឈ្មោះ ម៉ី ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចុង​ព្រែក ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង (​របួសធ្ងន់​)។

​ករណី​នេះ​ បណ្តាល​ឲ្យ​ម៉ូតូ​ខូចខាត​ធ្ងន់​០១​គ្រឿង រ៉ឺម៉ក​ខូចខាត​ស្រាល​០១​គ្រឿង របួស​មនុស្ស​ធ្ងន់​០១​នាក់ ស្លាប់​មនុស្ស​០១​នាក់​។ ក្នុង​ហេតុការណ៍​នេះ ​ប្រគល់​ជូន​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ កម្លាំង​ចម្រុះ ធ្វើការឆែកឆេររោងស្តុបគ្រឿងក្នុងជ្រូកបាន២០កេះ ស្មើ ១ តោន




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114